• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល និងគម្រោង លេខ ០៦ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំ ដើម្បីពិនិត្យការងារក្នុងរយៈពេល៦ខែដើមឆ្នាំ និងដាក់ពង្រាយភារកិច្ចរយៈពេល ៦ខែ ចុងឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ០៦ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំដើម្បីពិនិត្យការងារក្នុងរយៈពេល៦ខែដើមឆ្នាំ និងដាក់ពង្រាយភារកិច្ចសម្រាប់៦ខែចុងឆ្នាំ២០២៥ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានលើកច្បាស់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសន្និបាតមជ្ឈិមលើកទី ១២ នីតិកាលទី ១៣ ដោយស្មារតីបំពេញការងារយ៉ាងប្រញាប់ប្រញាល់ ការគិតប្រកបដោយភាពច្នៃប្រឌិត និងសកម្មភាពដ៏ខ្លាំងក្លា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូយកចិត្តទុកដាក់វាយតម្លៃស្ថានភាពនិងលទ្ធផលក្នុងរយៈពេល៦ខែដើមឆ្នាំ ដោយផ្តោតលើខ្លឹមសារចំនួន៤ គឺ៖ ការផ្លាស់ប្តូរឌីជីថលដើម្បីបម្រើដល់ការរៀបចំប្រព័ន្ធនយោបាយ និងអាជ្ញាធរមូលដ្ឋានពីរកម្រិត; ផលិតផលដែលត្រូវបានសម្រេចបាន; ការអនុវត្តគម្រោងលេខ ០៦ ស្តីពីការអភិវឌ្ឍកម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ; កសាងមូលដ្ឋានទិន្នន័យជាតិ និងមូលដ្ឋានទិន្នន័យនៃវិស័យ និងមូលដ្ឋាន។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូវាយតម្លៃលើ ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយជា "សសរស្តម្ភទាំងបួន" ដែលមានខ្លឹមសារជាច្រើនទាក់ទងនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល៖ សេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបកគំហើញនៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ សេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីការធ្វើសមាហរណកម្ម; សេចក្តីសម្រេចចិត្តលេខ ៦៦ ស្តីពីការកសាងនិងការប្រតិបត្តិច្បាប់ និងសេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។

លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ ២០២៥ ពី ៨,៣-៨,៥% ដោយស្មារតីនៃកំណើនរហ័ស កំណើនខ្ពស់ ប៉ុន្តែប្រកបដោយនិរន្តរភាព; ក្នុងនោះការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាដំណោះស្រាយដ៏សំខាន់។

ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូវាយតម្លៃដោយស្មោះត្រង់នូវលទ្ធផលដែលសម្រេចបាន កំហិត វិភាគមូលហេតុ មេរៀនបទពិសោធន៍ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូវាយតម្លៃដោយស្មោះត្រង់នូវលទ្ធផលដែលសម្រេចបាន ការកំណត់ វិភាគមូលហេតុ មេរៀនដ៏មានតម្លៃ គំរូល្អ និងវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព; កំណត់យ៉ាងច្បាស់នូវភារកិច្ច និងផលិតផលជាក់ស្តែងរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងខែកក្កដា ត្រីមាសទីបី និងប៉ុន្មានខែចុងក្រោយនៃឆ្នាំ; ការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ទីភ្នាក់ងារ និងមូលដ្ឋាន; ការងារត្រួតពិនិត្យ   និងវាយតម្លៃកម្មាភិបាល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top