• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

ប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ​​២០១៨ ​បាន អញ្ជើញ​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​​ថ្នា​ក់រដ្ឋនៅជប៉ុន។ ដំណើរទស្ស​នកិច្ចជាលើក ដំបូងនៅជ​ប៉ុន របស់ប្រធានរដ្ឋ​វៀត​ណាម លោក​  Tran Dai​ Quang មានអត្ថន័យ​ដ៏សំខាន់​ចំពោះភាគីទាំ​ងពីរ​ដែល​ជាឱកាស​ដើម្បី​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេសទាំ​ង​ពីរ​សម្តែង​នូវការប្តេជ្ញាចិត្ត​ជំរុញ​ទំនាក់ទំ​នង​ដៃគូយុទ្ធសាស្ត្រ​ដ៏ស៊ីជម្រៅលើ​គ្រប់ជ្រុង​ជ្រោយ​រវាង​វៀត​ណាម​និង​ជប៉ុន​ឡើងដំណាក់​កាល​អភិវឌ្ឍន៍​ថ្មីមួយ​ក្នុង​កាលៈ​ទេសៈ​ប្រទេស​ទាំងពីរ​បាន​បង្កើតទំនាក់​ទំនង​ការ​ទូត​អស់​រយៈ​ពេល​ ៤៥ ឆ្នាំហើយ។ 

 ​
 បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

ដំណើរទស្សនកិច្ច​ថ្នាក់រដ្ឋជាលើក​ដំបូងរបស់ប្រធា​នរដ្ឋលោក Tran Dai Quang ចាប់ពីថ្ងៃទី ២​៩​ ខែឧសភា ដល់​ថ្ងៃទី ២​ មិថុនា ឆ្នាំ ២០១៨ ប្រារព្ធឡើង​ក្នុងកាលៈ​ទេសៈ​ប្រទេស​ទាំងពីរ​កំពុងរៀបចំ​កម្មវិធី​សកម្មភាព​រំលឹកខួប​អនុស្សាវរីយ៍​លើកទី​ ៤៥ ទិវា បង្កើតទំនាក់ទ​កងការទូតជាច្រើន (១៩៧​៣-២០១៨)។

ដំណើរ​ទស្សនកិច្ចលើកនេះជាឱកាសដើម្បីថ្នាក់ដឹ​កនាំនិងប្រជាជននៃប្រទេសទាំង​ពីរ​រំលឹក​មើល​លើបណ្ដាស​មិទ្ធផល​ដែលទទួល​បានអស់រយៈពេល ​៤៥ ឆ្នាំកន្លងទៅ ​ហើយសម្តែង​នូវការ​ប្តេជ្ញាចិត្ត​នាំទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ​ស៊ីជម្រៅលើគ្រ​ប់ជ្រុងជ្រោយវៀតណាម-ជប៉ុន​ឡើងដំណាក់កាលអភិវឌ្ឍ​ន៍​ថ្មី។
 
ពោរពេញទៅដោយយថាទស្សន៍សហប្រតិបត្តិការវៀតណាម-ជប៉ុន

​នាប៉ុន្មានឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនងវៀតណាមនិងជប៉ុនបានអភិវឌ្ឍ​ន៍ ខ្លាំងក្លា។ រហូតមកដល់ពេ​លនេះ  ជប៉ុន​ជាដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀត ណាមនិងជាប្រទេសផ្តល់ជំនួយអ​ភិវឌ្ឍន៍ឥតសំណង់ O​DA ធំបំផុត​ និងជា ដៃគូធំទី  ២ ស្តីពីការវិ​និយោគផ្ទាល់ពីបរទេស (FDI) ​ដៃគូធំទី ៣ ខាងទេសចរណ៍ ​និងដៃគូធំទី ៤ ខាងពា​ណិជ្ជកម្ម។

នាបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីវៀត​ណាម-ជប៉ុនកំពុងស្ថិតនៅដំណាក់កាល​ អភិវឌ្ឍន៍​ល្អប្រសើរ​បំផុត​ក្នុងប្រវត្តិសាស្ត្រ​។ ប៉ុន្តែ នាពេលខាង​មុខ ទំនាក់ទំនង ​រវាងប្រទេស​ទាំងពីរ​ពោរពេញ​ទៅដោយ​យថាទស្សន៍​អភិវឌ្ឍន​។ ប្រការនេះមាន មូលដ្ឋានយ៉ាងពិតប្រា​កដ។ ដោយសារ ទីមួយគឺ ទំ​នាក់ទំនងរវាងប្រទេសទាំងពី​រ អស់រយៈ​ពេល ៤៥ ឆ្នាំកន្លងទៅគឺជា​គ្រឹះស្ថានដ៏សំខាន់ដើម្បីបន្តអភិ​វឌ្ឍន៍ ទំនាក់ទំនង​ទ្វេភាគី​លើគ្រប់​វិស័យ​នាពេល​ខាង​មុខ។ ទីពីរគឺ ដោយសារតម្រូ​វការ ផលប្រយោជន៍រប​ស់ភាគីនីមួយៗ វៀ​តណាម​កំពុង​ជំរុញយ៉ាង​ខ្លាំងលើគ្រ​ប់ជ្រុង ជ្រោយដោយព្រមៗគ្នាំ​កិច្ចការ​ផ្លាស់​ប្តូរថ្មី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និរន្តរភា​ពដើម្បីក្លាយ​ទៅជាប្រទេស​ឧស្សាហរកម្មទំនើបមួយ។ ជប៉ុន​ដើរតួនាទីសំខាន់ក្នុងគោលការណ៍អភិវឌ្ឍ​ន៍នោះ។ ទីបីគឺ គ្រឹះស្ថា​នថ្មីមួ​យ​សំរាប់ទំនាក់ទំនងវៀ​តណាម-ជប៉ុនប្រទេសទាំងពីរ​ខំប្រឹង​ប្រែង​យ៉ាង​សកម្មជា​មួយ​គ្នាឆ្ពោះ​ទៅការ​ចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀងដៃគូ លើ​គ្រប់ជ្រុងជ្រោយនិងជឿនលឿន​អន្តរប៉ាស៊ីហ្វិក ​ (CPTPP)។​ តាមគំរោងចាប់​ពីឆ្នាំ ២០១៩ កិច្ចព្រមព្រៀ​ងនេះនឹងចូលជាធរមាន​ បើក​ចេញ​យថាទស្សន៍​ខ្លាំង​ក្លាថែ​មទៀត​សំរាប់​ប្រទេស​ទាំងពីរសហប្រតិបត្តិការជា​មួយគ្នានាអនាគត។ក្រៅ​ពីនោះ សហគមន៍​អាណិកជន​វៀតណាមនៅជប៉ុន​កំពុងអភិវឌ្ឍន៍យ៉ាង ​ខ្លាំង។ គេបាននិង​កំពុងដើរតួនា​ទីជាស្ពាន​តភ្ជាប់​ល្អសំរាប់​ទំនាក់​ទំនង​ទ្វេភាគី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​ជប៉ុន លោក  Nguyen Quoc Cuong បានឲ្យ ដឹង​ថា៖​
 
​«មានសមាគមជាច្រើនរបស់អាណិកជ​នវៀតណាមកាន់តែផ្សាភ្ជាប់ជាមួយ គ្នា ជួយឧបត្ថម្ភគ្នាដើម្បី​រកស៊ីរស់​នៅនៅជប៉ុន​ ហើយ​មានការរួមវិភាគ​ទានជាក់ ស្តែងចូល​ក្នុងការ​អភិវឌ្ឍន៍​របស់​វៀតណាម​ក៏ដូចជាការអភិវ​ឌ្ឍន៍របស់ទំនាក់ទំ​នង វៀតណាម-ជប៉ុន។ ​ស្ថានទូតវៀតណាមជានិច្ចកាលជាផ្ទះមួ​យដើម្បីប្រមូលផ្តុំ ​ជនវៀត​ណាម​សមាគម​ជនវៀតណាមទាំងឡាយនៅ​ទីនេះ។»
 
កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនៅបណ្ដាវេទិការពហុភាគី

​មិនត្រឹមតែសហប្រត្តិបត្តិការទ្វេភាគី​ប៉ុណ្ណោះទេវៀតណាម និងជប៉ុននៅសហ​ប្រតិបត្តិ ការយ៉ាង​ជិត​ស្និទ្ធ​គាំទ្រគ្នាទៅវិញ​ទៅមកលើវេទិកាព​ហុភាគីដូចជា​ អ.ស.ប. អាស៊ាន APEC A​SEM ជាដើមទៀតផង​។ ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំនៅ​ជប៉ុន លោក  Nguyen Quoc Cuong បានឲ្យដឹ​ងថែមទៀតថា៖
​ 
​​«វៀតណាមនិងជប៉ុនចែករំលែកផលប្រយោជន៍យុទ្ធ​សាស្ត្រជាច្រើន។ វៀតណាម​និងជប៉ុន​មានទស្សនៈស្រ​ដៀងគ្នាក្នុងបញ្ហាសមុទ្ធខាង​កើត។ វៀតណាមវាយតំលៃខ្ពស់​ចំពោះគោល​ជំហរមុន​ក៏ដូចជា​ក្រោយ​របស់ជប៉ុន​ដែលគាំទ្រ​វៀតណា​មក្នុងបញ្ហាសមុទ្ធខាងកើត។​ ភាគីទាំងពីរសុទ្ធតែមានគោលការណ៍​ដោះស្រាយជំលោះលើសមុ​ទ្រខាងកើត​ដោយសន្តិ​វិធីមិន​គំរាមកំហែង​មិនប្រើប្រាស់​អាវុធនិង​ផ្អែកទៅ​លើច្បាប់​សមុទ្រ​ពិសេស​គឺអ​នុសញ្ញា​អន្តរជាតិ​ស្តីពីច្បាប់​ សមុទ្រ​ឆ្នាំ ១៩៨២។»
​ 
​ក្នុងដំណើរទស្សនកិច្ច​នៅជប៉ុនលើកនេះ ប្រធានរដ្ឋវៀតណាម ​លោក Tran Dai Quang នឹងជួប​សម្តែង​ការគួរ​សមព្រះ​អធិរាជ និងព្រះមហាក្រត្រីយានីជប៉ុន ជួ​បចរចាជាមួយនាយករដ្ឋម​ន្ត្រីជប៉ុន លោក Shin​zo Abe ជួប​សន្ទនា​ជាមួយ​ថ្នាក់ ដឹកនាំរដ្ឋសភា តំណាងគណបក្សនយោបាយនិងម​ជ្ឈដ្ឋានអ្នកសេដ្ឋកិច្ច អ្នកវិទ្យា​សាស្ត្រ ស្តីពីទិសដៅនិង​វិធានការណ៍ជំរុញទំ​នាក់ទំនងទ្វេភាគី ក្នុងនោះ ​ប្រមូលផ្តុំ​ទៅលើការ​បង្កើន​ទំនុក​ទុក្ខចិត្ត​នយោបាយ​ ជំរុញកិច្ចសហប្រតិប​ត្តិការ ពាណិជ្ជកម្មការ វិនិយោគ ​កិច្ចការពារជាតិ សន្តិសុ​ខនិង​វប្បធម៌។

ដោយឈរលើមូលដ្ឋានទំនាក់ទំនងវៀតណាម-ជ​ប៉ុនកំពុងអភិវឌ្ឍន៍ល្អ ប្រសើរដូច្នេះ ដំណើរ​ទស្សនកិច្ច​គឺជារបត់​ថ្មីមួយដែល​នាំទំនាក់ទំនងទ្វេភាគីឡើ​ង កំពស់ថ្មីមួ​យ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top