• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុសម្លេងកម្ពុជា


  បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុសម្លេងកម្ពុជា

នាល្ងាចថ្ងៃទី២១ ខែ​ធ្នូ ​ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ នៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កញារីទ្ធ បា​នអញ្ជើញទៅទស្សនា និងធ្វើការជាមួយវិទ្យុសម្លេងវៀតណាម ​(VOV)។ អមដំណើ​រលោក​ខៀវ កាញារីទ្ធ​មាននាយកវិទ្យុជាតិ នាយកទូរទ​ស្សន៍ នាយកទីភ្នាក់ងារសារព័​ត៌មានក​ម្ពុជា និង​មន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​ផង​ដែរ​។
 
នៅក្នុង​ជំនួបធ្វើការ អគ្គនាយក វិទ្យុសម្លេ​ងវៀតណាម លោក Ng​uyen The Ky​ បាន​ឧទ្ទេសនាម​អំពី​ប្រវត្តិសាស្ត្រ​របស់វិទ្យុ​សម្លេង​វៀត​ណាម ក្នុងបុព្វហេតុប្រយុទ្ធកា​រពារមាតុភូមិ រំ​ដោះប្រទេស​ជាតិ ក៏ដូច​ជាក្នុង​ដំណើរ​ការ​កកើត និងអ​ភិវឌ្ឍន៍ ព្រមទាំងរំលឹកឡើង​វិញនូវប្រពៃណី​ដ៏ល្អប្រសើរនា​អតីតកាល និង​បច្ចុប្បន្ន​រវាង​ប្រទេសទាំងពី​វៀត​ណាម និងកម្ពុជានិយាយរួម​ និងវិទ្យុសម្លេងវៀតណា​ម និង​វិទ្យុជាតិ​កម្ពុជា​និយាយ​ដោយ​ឡែក​។ លោ​ក Nguyen The Ky បានសម្ដែ​ងក្ដីសប្បាយ​រីករាយ​ចំពោះការ​អភិវឌ្ឍ​ន៍ដ៏ល្អប្រសើរ​នៃទំនាក់ទំនង​អ្នកជិត​ខាង មិត្តភាព​ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង​ជ្រោយ រវាងវៀតណាម ​និងកម្ពុជា​ ជាពិសេសក្នុង​ឆ្នាំ ២០១៧​ ប្រទេសទាំងពីរបានមានសកម្មភា​ពជាក់ស្ដែងជាច្រើន​ ក្នុងឱកាសរំលឹកខួបអនុស្សាវរី​យ៍លើកទី ៥០ ទិវាបង្កើត​ទំនាក់ទំនង​ការទូតនិងឆ្នាំ​មិត្តភាព​ ២០១៧។
 
“ឆ្នាំ ២០១៧ យើងបានមាន​សកម្មភាពរៀបចំឆ្នាំមិត្តភាព​វៀត​ណាម កម្ពុជា។ ចំពោះវិទ្យុសម្លេង​វៀត​ណាម​បាន​និពន្ធ​​អត្ថបទរាប់ពាន់​អំពីទំនាក់ទំនងនៃប្រទេសទាំ​ងពីរ។​ យើងបាន​ខិតខំប្រឹង​ប្រែងដើម្បី​កសាងចំណង​មិត្ត​ភាពរវា​ងប្រទេសទាំងពីរតាមពាក្យស្លោក “ភាព​ជាអ្នកជិតខាងល្អ មិត្តភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង“។ យើងជឿជាក់ថាក្រោយពីដំណើរទស្សនកិច្ចនេះ ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរលើវិស័យព័ត៌មាន ក្នុងនោះ​ មានវិទ្យុសម្លែងវៀតណា​ម និង​ភាគីមិត្ត​នឹង​មាន​ការ​អភិវឌ្ឍន៍​ថ្មីៗ​ថែម​ទៀត”​។
 
វីឯខ្លួនវិញ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាននៃព្រះរាជាណា​ចក្រកម្ពុជាលោក ខៀវ​ កញារីទ្ធ បានថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​និយាយរួម​ និងវិទ្យុសម្លេងវៀតណាមនិយា​យដោយឡែក​ ដែលបាន​ជួយ​ឧបត្ថម្ភ​លើវិស័យ​ផ្សាយ​សម្លេង និង​ទូរទេស្សន៍​របស់​កម្ពុជា។
 
“នាបច្ចុប្បន្ន​ កម្លាំងផ្សាយសម្លេង ទូរទេស្សន៍របស់កម្ពុ​ជាចំនួន ៨០% គឺជាការ​ជួយឧបត្ថម្ភ​របស់ភាគី​វៀត​ណាម ហើយ​កម្មាភិបាលផ្សាយ​សម្លេងកម្ពុជា​ចំនួន ១០០ % គឺដោយវៀតណាមជួយបណ្ដុះប​ណ្ដាល។ នាពេល​កម្ពុជាទើប​មានសុខសន្តិភាព រហូតមកដល់ពេលនេះ ​វិទ្យុសម្លេងវៀតណាមតែងតែ​ផ្ដល់ការយកចិ​ត្តទុក​ដាក់ និង​ជួយ​ឧបត្ថម្ភពិសេសដល់វិ​ស័យ​ផ្សាយ​កម្ពុជា”។
 
ក៏នាល្ងាចថ្ងៃទី ២១ ធ្នូ នៅ រោងមហោស្រព​ធំវៀតណាម តាងនាមវិទ្យុសម្លេងវៀតណា​ម លោក ​Vu Hai អគ្គនាយករង​វិទ្យុសម្លេងវៀតណាម​ និងលោក ទូចសារេធ​ នាយក​វិទ្យុជាតិ​កម្ពុជាបាន​ចុះហត្ថលេខា​លើកិច្ច​សហប្រតិបត្តិការ​ រវាងវិទ្យុសម្លេងវៀតណា​ម និងវិទ្យុជាតិ​កម្ពុជាដំណាក់​កាល ២០១៨ ២០២០។ អគ្គនាយក​ វិទ្យុសម្លេង​វៀត​ណាម លោក Nguyen The Ky និង រដ្ឋម​ន្ត្រីក្រសួងព័ត៌មាននៃព្រះរាជា​ណាច​ក្រកម្ពុជា​លោក ខៀវ កញារីទ្ធ​បាន​អញ្ជើញធ្វើជាកាកស្សិណសាក្សី​ពិធី​នេះ។
 
ក្នុងឱកាសនេះ ទទួល​ការប្រគល់សិទ្ធិរបស់ព្រះមហាក្សត្រ និងរាជ​រដ្ឋាភិបាល​កម្ពុជា លោកខៀវ កញារីទ្ធ​បាន​បំពាក់​មេដាយ​សហមេត្រី ​មេដាយមហាសេនាជួន អគ្គនាយក វិទ្យុសម្លេងវៀ​តណាម លោក Nguy​en The Ky ​និង​មេដាយថ្លៃថ្នូរ​របស់រាជរដ្ឋាភិបាលកម្ពុជា​ជូន អគ្គនាយករងលោក Vu Hai លោក N​guyen Xuan Huy ព្រម​ទាំង​អតីត​អ្នកជំនាញ​ការនៃវិទ្យុ​សម្លេង​វៀតណាម​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top