បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុសម្លេងកម្ពុជា
នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កញារីទ្ធ បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយវិទ្យុសម្លេងវៀតណាម (VOV)។ អមដំណើរលោកខៀវ កាញារីទ្ធមាននាយកវិទ្យុជាតិ នាយកទូរទស្សន៍ នាយកទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងមន្ត្រីក្រសួងព័ត៌មានកម្ពុជាផងដែរ។
នៅក្នុងជំនួបធ្វើការ អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្ររបស់វិទ្យុសម្លេងវៀតណាម ក្នុងបុព្វហេតុប្រយុទ្ធការពារមាតុភូមិ រំដោះប្រទេសជាតិ ក៏ដូចជាក្នុងដំណើរការកកើត និងអភិវឌ្ឍន៍ ព្រមទាំងរំលឹកឡើងវិញនូវប្រពៃណីដ៏ល្អប្រសើរនាអតីតកាល និងបច្ចុប្បន្នរវាងប្រទេសទាំងពីវៀតណាម និងកម្ពុជានិយាយរួម និងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិកម្ពុជានិយាយដោយឡែក។ លោក Nguyen The Ky បានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងកម្ពុជា ជាពិសេសក្នុងឆ្នាំ ២០១៧ ប្រទេសទាំងពីរបានមានសកម្មភាពជាក់ស្ដែងជាច្រើន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាព ២០១៧។
“ឆ្នាំ ២០១៧ យើងបានមានសកម្មភាពរៀបចំឆ្នាំមិត្តភាពវៀតណាម កម្ពុជា។ ចំពោះវិទ្យុសម្លេងវៀតណាមបាននិពន្ធអត្ថបទរាប់ពាន់អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ។ យើងបានខិតខំប្រឹងប្រែងដើម្បីកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង“។ យើងជឿជាក់ថាក្រោយពីដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យព័ត៌មាន ក្នុងនោះ មានវិទ្យុសម្លែងវៀតណាម និងភាគីមិត្តនឹងមានការអភិវឌ្ឍន៍ថ្មីៗថែមទៀត”។
វីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កញារីទ្ធ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមនិយាយរួម និងវិទ្យុសម្លេងវៀតណាមនិយាយដោយឡែក ដែលបានជួយឧបត្ថម្ភលើវិស័យផ្សាយសម្លេង និងទូរទេស្សន៍របស់កម្ពុជា។
“នាបច្ចុប្បន្ន កម្លាំងផ្សាយសម្លេង ទូរទេស្សន៍របស់កម្ពុជាចំនួន ៨០% គឺជាការជួយឧបត្ថម្ភរបស់ភាគីវៀតណាម ហើយកម្មាភិបាលផ្សាយសម្លេងកម្ពុជាចំនួន ១០០ % គឺដោយវៀតណាមជួយបណ្ដុះបណ្ដាល។ នាពេលកម្ពុជាទើបមានសុខសន្តិភាព រហូតមកដល់ពេលនេះ វិទ្យុសម្លេងវៀតណាមតែងតែផ្ដល់ការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពិសេសដល់វិស័យផ្សាយកម្ពុជា”។
ក៏នាល្ងាចថ្ងៃទី ២១ ធ្នូ នៅ រោងមហោស្រពធំវៀតណាម តាងនាមវិទ្យុសម្លេងវៀតណាម លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម និងលោក ទូចសារេធ នាយកវិទ្យុជាតិកម្ពុជាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ រវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិកម្ពុជាដំណាក់កាល ២០១៨ ២០២០។ អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និង រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កញារីទ្ធបានអញ្ជើញធ្វើជាកាកស្សិណសាក្សីពិធីនេះ។
ក្នុងឱកាសនេះ ទទួលការប្រគល់សិទ្ធិរបស់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា លោកខៀវ កញារីទ្ធបានបំពាក់មេដាយសហមេត្រី មេដាយមហាសេនាជួន អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងមេដាយថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជាជូន អគ្គនាយករងលោក Vu Hai លោក Nguyen Xuan Huy ព្រមទាំងអតីតអ្នកជំនាញការនៃវិទ្យុសម្លេងវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម