• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកាណាដា

លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយកាណាដា ដែលក្នុង នោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើរតួនាទីកាន់តែសំខាន់ក្នុងទំនាក់ ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ qdnd.vn)  

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តម សេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប លោក Shawn Steil ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកាណាដាប្រចាំ វៀតណាម។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយកាណាដា ដែលក្នុង នោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើរតួនាទីកាន់តែសំខាន់ក្នុងទំនាក់ ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Phan Van Giang មានបំណងថា លោកឯកអគ្គរដ្ឋទូត Shawn Steil បន្តយកចិត្តទុកដាក់ ជំរុញ ទំនាក់ទំនងលើវិស័យដែលមានស្រាប់ ព្រមទាំងស្រាវជ្រាវពង្រីកទៅកាន់វិស័យសហ ប្រតិបត្តិការសក្ដានុពលផ្សេងៗឲ្យបានសមស្របនឹងផលប្រយោជន៍ តម្រូវការនៃ ប្រទេសនីមួយៗ ផ្តោតសំខាន់ទៅលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់ រក្សាការសន្ទនា-ពិគ្រោះយោបល់; ផ្តល់អាទិភាពដល់កិច្ចសហ ប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាដើម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Shawn Perry Steil បានបញ្ជាក់ថា ក្នុងឋានៈ ការងាររបស់ខ្លួន លោកនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែឲ្យស៊ីជម្រៅ មាន ប្រសិទ្ធភាពជាក់ស្តែង សមស្របទៅនឹងតម្រូវការ និងផលប្រយោជន៍នៃប្រទេស នីមួយៗ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top