• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម និងអាល់ហ្សេរី

សហគ្រាសអាល់ហ្សេរីដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានវាយតម្លៃខ្ពស់ចំពោះគុណភាពទំនិញវៀតណាម ហើយបានសម្ដែងពីតម្រូវការនាំចូលកសិផល សូឡាពន្លឺព្រះអាទិត្យគ្រឿងបន្លាស់រថយន្ត ស្បែកជើង ម្សៅទឹកដោះគោ និងក្រណាត់។
សន្និសីទដោះដូរពាណិជ្ជកម្មផ្ទាល់ និងតាមអនឡាញរវាងវៀតណាម និងអាល់ហ្សេរី (រូបថត៖ VNA)

សំដៅបង្កើនការតភ្ជាប់ដោះដូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងអាល់ហ្សេរី កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅ អាល់ហ្សេរីបានរៀបចំសន្និសីទដោះដូរពាណិជ្ជកម្មផ្ទាល់ និងតាមអនឡាញរវាងវៀតណាម និងអាល់ហ្សេរី។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានវត្តមានសហគ្រាសវៀតណាម និងអាល់ហ្សេរី។

អញ្ជើញថ្លែងក្នុងសន្និសីទនេះ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Hoang Duc Nhuan បានឧទ្ទេសនាមអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងឱកាសធ្វើអាជីវកម្មដែលមានសក្តានុពលជាច្រើន។ សហគ្រាសអាល់ហ្សេរីដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានវាយតម្លៃខ្ពស់ចំពោះគុណភាពទំនិញវៀតណាម ហើយបានសម្ដែងពីតម្រូវការនាំចូលកសិផល សូឡាពន្លឺព្រះអាទិត្យគ្រឿងបន្លាស់រថយន្ត ស្បែកជើង ម្សៅទឹកដោះគោ និងក្រណាត់។ ផ្ទុយទៅវិញ សហគ្រាសអាល់ហ្សេរីមានគោលបំណងនាំចេញទៅកាន់វៀតណាមមុខទំនិញដូចជា៖ ប្រេងអូលីវ គ្រឿងទេស ជើងមាន់ បង្កង ជាដើម។ ក្រៅពីនោះ សហគ្រាសអាល់ហ្សេរីក៏បានអំពាវនាវដល់សហគ្រាសវៀតណាមសហប្រតិបត្តិការ វិនិយោគនៅអាល់ហ្វេរីលើវិស័យដូចជា៖ ចិញ្ចឹមសត្វបក្សាបាក្សី វារីវប្បកម្ម និងសំណង់ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top