លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខា រួមទាំងសេចក្តីថ្លែងការណ៍រួមសំខាន់ៗចំនួនបីរវាងវៀតណាមនិងអូស្ត្រាលី ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការបង្កើនភាពធន់ ភាពបត់បែននៃសេដ្ឋកិច្ច និងការពង្រឹងការតភ្ជាប់រវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការបង្កើតទិសដៅយុទ្ធសាស្ត្របន្ថែម និងក្របខ័ណ្ឌសហប្រតិបត្តិការជាក់ស្តែងសម្រាប់សម័យកាលថ្មី។ ក្នុងពេលជាមួយគ្នានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានអញ្ជើញជួបសំណេះសំណាល ជាមួយតំណាងសហគមន៍ជនវៀតណាមនៅអូស្ត្រាលី និងនូវែលសេឡង់ តាមនោះបញ្ជាក់ថា សហគមន៍ជនវៀតណាមនៅបរទេស គឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីប្រទេសជាតិ និងជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោករដ្ឋមន្ត្រី ឡេ ហ័យ ជុង បានសម្តែងទំនុកចិត្តថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹងត្រូវបានប្រែទៅជាកម្មវិធី គម្រោង និងសមិទ្ធផលជាក់ស្តែង ដែលបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីអភិវឌ្ឍទំនាក់ទំនងវៀតណាម-អូស្ត្រាលី និងវៀតណាម-នូវែលសេឡង់ ឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព ដោយធ្វើការរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសជាតិ៕





