ព័ត៌មាន រដ្ឋាភិបាលស្នើឲ្យរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៤ ទៅជាកម្មវិធីគោលដៅជាតិតែ១ 14/08/2026 នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅអគាររដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកជិន ថាញ់មិន ក្នុងសម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៤ ទៅជាកម្មវិធីគោលដៅជាតិតែ១។ ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNAដោយបង្ហាញសំណើរបស់រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ ទួន បានមានប្រសាសន៍ថា កម្មវិធីនេះនឹងត្រូវបានបញ្ចូលគ្នាពីកម្មវិធីចំនួន ៤ ដែលមានស្រាប់លើវប្បធម៌ ការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍជនបទថ្មី ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនជាតិភាគតិច និងតំបន់ភ្នំ និងការថែទាំសុខភាព ប្រជាជន រួមទាំងការអភិវឌ្ឍ។នៅក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាលោកជិន ថាញ់មិន បានសង្កត់ធ្ងន់លើគោលនយោបាយនៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៤ ដែលត្រូវបានការិយាល័យនយោបាយលើកមកពិភាក្សាយ៉ាងច្បាស់លាស់ ដើម្បីជំនះស្ថានភាពមានមុខងារច្រើន និងរួមចំណែកដល់ការគ្រប់គ្រងដើមទុននិងថវិកា។ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិនអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំមានការយកចិត្តទុកដាក់លើការកសាងប្រព័ន្ធត្រួតពិនិត្យទិន្នន័យ ឌីជីថល ដែលអនុវត្តការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យពេលវេលាជាក់ស្តែង ជំនួស ឱ្យវិធីសាស្ត្ររាយការណ៍ផ្អែកលើក្រដាសជាប្រចាំ លទ្ធផលនៃការបែងចែក និងកម្រិតនៃការបង្ហើយគោលដៅ។ នៅពេលដែលដើមទុនត្រូវបានបែងចែក គ្រប់មូលដ្ឋានទាំងអស់ត្រូវតែខិតខំប្រឡងប្រណាំងក្នុងការបែងចែកនិងអនុវត្តកម្មវិធី។ បើមិនដូច្នោះទេ ក្នុងរយៈពេលមួយត្រីមាស ឬប្រាំមួយខែ មជ្ឈឹមនឹងបែងចែកមូលនិធិពីមូលដ្ឋានដែលបំពេញមិនល្អទៅមូកដ្ឋានដែលបំពេញល្អវិញ”៕ តាម vovworld.vn/km-KH Tags:ប្រធានរដ្ឋសភាលោកជិន ថាញ់មិន គោលនយោបាយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា

នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅអគាររដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកជិន ថាញ់មិន ក្នុងសម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៤ ទៅជាកម្មវិធីគោលដៅជាតិតែ១។ ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNAដោយបង្ហាញសំណើរបស់រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ ទួន បានមានប្រសាសន៍ថា កម្មវិធីនេះនឹងត្រូវបានបញ្ចូលគ្នាពីកម្មវិធីចំនួន ៤ ដែលមានស្រាប់លើវប្បធម៌ ការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍជនបទថ្មី ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនជាតិភាគតិច និងតំបន់ភ្នំ និងការថែទាំសុខភាព ប្រជាជន រួមទាំងការអភិវឌ្ឍ។នៅក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាលោកជិន ថាញ់មិន បានសង្កត់ធ្ងន់លើគោលនយោបាយនៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៤ ដែលត្រូវបានការិយាល័យនយោបាយលើកមកពិភាក្សាយ៉ាងច្បាស់លាស់ ដើម្បីជំនះស្ថានភាពមានមុខងារច្រើន និងរួមចំណែកដល់ការគ្រប់គ្រងដើមទុននិងថវិកា។ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិនអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំមានការយកចិត្តទុកដាក់លើការកសាងប្រព័ន្ធត្រួតពិនិត្យទិន្នន័យ ឌីជីថល ដែលអនុវត្តការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យពេលវេលាជាក់ស្តែង ជំនួស ឱ្យវិធីសាស្ត្ររាយការណ៍ផ្អែកលើក្រដាសជាប្រចាំ លទ្ធផលនៃការបែងចែក និងកម្រិតនៃការបង្ហើយគោលដៅ។ នៅពេលដែលដើមទុនត្រូវបានបែងចែក គ្រប់មូលដ្ឋានទាំងអស់ត្រូវតែខិតខំប្រឡងប្រណាំងក្នុងការបែងចែកនិងអនុវត្តកម្មវិធី។ បើមិនដូច្នោះទេ ក្នុងរយៈពេលមួយត្រីមាស ឬប្រាំមួយខែ មជ្ឈឹមនឹងបែងចែកមូលនិធិពីមូលដ្ឋានដែលបំពេញមិនល្អទៅមូកដ្ឋានដែលបំពេញល្អវិញ”៕
អត្ថបទផ្សេងទៀត វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី14/08/2026ព័ត៌មានសាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។ បំពេញមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងឈាបនដ្ឋានយុទ្ធជនពលី14/08/2026ព័ត៌មានវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតបវរកញ្ញាពិភពលោកជាលើកដំបូង14/08/2026ព័ត៌មានបង្កើតសន្ទុះថ្មី លើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមជាមួយអូស្ត្រាលីនិងនូវែលសេឡង់14/08/2026ព័ត៌មានធានាវឌ្ឍនភាពនិងលក្ខខណ្ឌប្រតិបត្តិការសាលាអន្តេវាសិកពហុកម្រិតនៅតាមឃុំព្រំដែន14/08/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមសន្និសីទតុមូលនៃធុរកិច្ចនូវែលសេឡង់-វៀតណាម13/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនិងនាយករដ្ឋមន្ត្រីនូវែលសេឡង់ ជួបជាមួយអ្នកសារព័ត៌មាន និងធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការ13/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត