• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប

សិក្ខាសាលា "អាស៊ាន-សហភាពអឺរ៉ុបរយៈពេល ៤៥ ឆ្នាំនៃទំនាក់ទំនង៖ កម្លាំងចលករថ្មី” បានប្រព្រឹត្តទៅនាថ្ងៃទី២១ ខែមីនា នៅទីស្នាក់ការកណ្តាលនៃវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអាស៊ី (EIAS) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។

ក្នុងសិក្ខាសាលានោះ វាគ្មិនទាំងអស់បានចាត់ទុកថា ទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) នៅតែមានសក្ដានុពលដែលមិនទាន់បានធ្វើអាជីវកម្ម។ ដូច្នេះ អាស៊ាន និងសហភាពអឺរ៉ុបចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។

ចូលរួមការពិភាក្សាក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបែលហ្សិក ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ EU លោក Nguyen Van Thao បានចាត់ទុកថា៖ អាស៊ាន និង EU ចាំបាច់ត្រូវបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឈរលើមូលដ្ឋាននៃ FTA ដែលត្រូវបានបង្កើតឡើងរវាង EU និងប្រទេសសមាជិកអាស៊ាន ក្នុងនោះមានវៀតណាមផងដែរ។ ឯកអគ្គរដ្ឋ ទូត Nguyen Van Thao ក៏បានអំពាវនាវឱ្យ EU បង្កើនការគាំទ្រសម្រាប់អាស៊ាន ដើម្បីបង្កើនសមត្ថភាព លើកកំពស់ស្តង់ដារផលិតផល ហើយទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ជាមួយអាស៊ាន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងត្រូវតែជំរុញពីភាគីទាំងសងខាង ហើយចាំបាច់ត្រូវពង្រឹងការសន្ទនា ដើម្បីបង្រួញគម្លាត បង្កើនការយល់ដឹង និងការគោរពវប្បធម៌របស់គ្នាទៅវិញទៅមក។ វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធន៍ ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top