• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កលក្ខណៈជាអតិបរមាសម្រាប់ការសាកល្បងវ៉ាក់សាំងបង្ការកូវីដ ១៩ “made in Vietnam”

នាបច្ចុប្បន្ន សហគ្រាសមួយចំនួនបានវិនិយោគរោងចក្រ ហើយស្វែងរកបច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅទាំងក្នុងនិងក្រៅប្រទេស ខិតខំដល់ចុងឆ្នាំ២០២១ ឬយ៉ាងយឺតបំផុតដើមឆ្នាំ២០២២ នឹងមានរោងចក្រផលិតវ៉ាក់សាំងទ្រង់ទ្រាយធំចំនួន ១ ត្រូវបានដាក់ឲ្យប្រតិបត្តិការ។

បុគ្គលិកពេទ្យវៀតណាមត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនអ្នកស្ម័គ្រចិត្ត។ (រូបថត៖ VGP)


នៅឯកិច្ចប្រជុំគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី១៨ ខែមិថុនា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការបានឯកភាពលើការ បង្កលក្ខណៈជាអតិបរមាសម្រាប់ការសាកល្បងវ៉ាក់សាំង “made in Vietnam”។ ប្រសិន បើការសាកល្បងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនោះ ក្នុងស្ថានភាពខ្វះខាតវ៉ាក់សាំង ក្រសួងសុខាភិបាលនឹងដាក់សំណើរជូនស្ថាប័នមានសមត្ថកិច្ចដើម្បីអនុម័តលើ ការប្រើប្រាស់វ៉ាក់សាំងសម្រាប់ស្ថានភាពចាំបាច់បន្ទាន់។

នាបច្ចុប្បន្ន សហគ្រាសមួយចំនួនបានវិនិយោគរោងចក្រ ហើយស្វែងរក បច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅទាំងក្នុងនិងក្រៅប្រទេស ខិតខំដល់ចុងឆ្នាំ២០២១ ឬយ៉ាងយឺតបំផុតដើមឆ្នាំ២០២២ នឹងមានរោងចក្រផលិតវ៉ាក់សាំងទ្រង់ទ្រាយធំចំនួន ១ ត្រូវបានដាក់ឲ្យប្រតិបត្តិការ។ ក្រសួងសុខាភិបាលវៀតណាមកំពុងជំរុញការផ្ទេរ ប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដល់ក្រុមហ៊ុន VABIOTECH តាមដំណាក់កាលចំនួន២។ ក្នុងនោះ ដំណាក់កាលទី១នឹងនាំចូលវត្ថុធាតុដើមរបស់រុស្ស៊ី ដើម្បីចាប់ផ្ដើមផលិតកម្មក្នុងខែកក្កដាតាមការគ្រោងទុក៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top