លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី Christopher Luxon បានរួមចំណែកបង្កើតសន្ទុះថ្មី នាំទំនាក់ទំនងរវាង ប្រទេសទាំងពីរឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចំពេលដែល ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៥ - ២០២៥)។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នឹងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ នាំទំនាក់ ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែទូលំទូលាយនិងស៊ីជម្រៅ ទាំងកម្រិត ទ្វេភាគី និងពហុភាគី។ លោកប្រធានរដ្ឋ Luong Cuong បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលនូវែលហ្សេឡង់ដែលបានបង្កើន ៥៦% នៃចំនួនអាហារូបករណ៍សម្រាប់ និស្សិតវៀតណាមហើយស្នើឲ្យនូវែលហ្សេឡង់ បន្តជួយវៀតណាមក្នុងការផ្ទេរបច្ចេក វិទ្យា បណ្តុះបណ្តាលអ្នកជំនាញ និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានអះអាងនូវបំណងចង់បន្តពង្រឹង ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានអះអាងសារជាថ្មីនូវការគាំទ្រ និងការជួយឧបត្ថម្ភរបស់នូវែល ហ្សេឡង់ចំពោះវៀតណាមក្នុងតួនាទីជាម្ចាស់ផ្ទះនៃ APEC ឆ្នាំ ២០២៧។ មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ការលើកកំពស់ទំនាក់ទំនងទៅជាភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ នាពេលខាងមុខ ភាគីទាំងពីរគួរតែកសាងកម្មវិធីសកម្មភាពជាមួយនឹងកម្មវិធីនិងវិធានការសហប្រតិបត្តិការជាក់លាក់ក្នុងវិស័យផ្សេងៗ។ មេដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និង នូវែលហ្សេឡង់ចែករំលែកទស្សនៈ និងចក្ខុវិស័យរួមស្តីពីបញ្ហាតំបន់ និងពិភពលោក៕