• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកការរត់ប្រណាំg ម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤។ អត្តពលិកជាង ១៨.០០០ នាក់ រួមទាំងអត្តពលិកអន្តរជាតិជិត ១.៣០០ នាក់មកពី ប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

 អត្តពលិកជាង ១៨.០០០ នាក់ មកពី ប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។  រូបថត៖ VNA

យោងតាមគណៈកម្មការរៀបចំចំនួនអត្តពលិកដែលចូលរួមក្នុងការប្រណាំងឆ្នាំនេះ បានកើនឡើង ១៥០% បើធៀបនឹងរដូវកាលមុន ហើយជាបរិមាណខ្ពស់កំណត់ត្រា ក្នុងចំណោមព្រឹត្តិការណ៍ម៉ារ៉ាតុងរបស់វៀតណាម។

ការប្រណាំងម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤  គឺជាការរត់ប្រណាំងដំបូងគេនៅវៀតណាម ដែលមានការរួមដំណើរពីមន្ទីរពេទ្យ Bach Mai ទីក្រុងហាណូយ ក្នុងនាមជាអ្នកឧបត្ថម្ភផ្នែកសុខាភិបាលជាផ្លូវការ។ ដោយក្លាយជាផ្នែកមួយនៃប្រព័ន្ធការរត់ប្រណាំងដ៏ល្បីល្បាញលើពិភពលោក Standard Chartered Marathon គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីជួយគណៈកម្មការរៀបចំ អនុវត្តន៍ក្តីសុបិនក្នុងការនាំយកវិស័យម៉ារ៉ាតុងវៀតណាមនៅលើផែនទីពិភពលោក ធ្វើឱ្យវៀតណាមក្លាយជាគោលដៅពេញនិយមរបស់អត្តពលិកអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍វៀតណាមប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top