ព្រឹត្តិការណ៍នេះត្រូវបានបង្កប់ដោយលក្ខណៈមនុស្សសាស្ត្រផង និងផ្សព្វ ផ្សាយភាពស្រស់ស្អាតនៃប្រពៃណីវៀតណាម និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងអាហ្វ្រិកកណ្តាល។
ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ទោ Duy Van Son ប្រធានក្រុមការងារនៃក្រសួងការពារប្រទេសវៀតណាមនៅបេសកកម្ម MINUSCA បានចែករំលែកថា៖ “យើងខ្ញុំជាក្រុមការងារប្រចាំនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានរៀបចំសម្រាប់កុមារចូលរួមក្នុងសកម្មភាពប្រពៃណីវៀត ណាមដូចជា៖ គូរគំនូរ លេងល្បែងប្រជាប្រិយ ដង្ហែចង្កៀងសរទរដូវ។ល។ យើងសប្បាយរីករាយណាស់ដែលបានឃើញប្អូនៗ កុមាររីករាយនៅពេលចូលរួមក្នុងកម្មវិធី ជាពិសេសគឺផ្សព្វផ្សាយស្មារតីមនុស្សសាស្ត្រនិងវប្បធម៌ប្រពៃណីរបស់វៀតណាម ប្អូនៗ កុមារបានស្គាល់ដល់ពិធីបុណ្យតេតសែនលោកខែរបស់វៀតណាមនៅទឹកដីអាហ្វ្រិកកណ្តាលនេះ”។
បន្ទាប់ពីបានឧទ្ទេសនាមអំពីអត្ថន័យ នៃពិធីបុណ្យតេតសែនលោកខែ នាយទាហានវៀតណាមបានរៀបចំសកម្មភាពជួបប្រាស្រ័យដ៏ទាក់ទាញជាច្រើន។ ល្បែងប្រជាប្រិយជាច្រើនបាននាំមកនូវភាពអូអរសប្បាយនៅដំបូលផ្ទះសប្បុរសធម៌ (Foyer de charite) ក្នុងរដ្ឋធានី Bangui ជាមួយនឹងការសំណើចផងដែរ។
មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយតាមរយៈសកម្មភាព នៃពិធីបុណ្យតេតសែនលោកខែប៉ុណ្ណោះទេ ក្រុមការងារវៀតណាមនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណ រដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ក៏បានរៀបចំអំណោយជាក់ស្តែង និងអត្ថន័យជាច្រើនរួមមាន សៀវភៅ សម្ភារៈសិក្សា ប្រដាប់ក្មេងលេង ស្ករគ្រាប់ និងចង្កៀងផ្កាយ ដើម្បីផ្តល់ជូនប្អូនៗកុមារ។ អំណោយដ៏សាមញ្ញទាំងនេះត្រូវបានខ្ជប់ដោយក្តីស្រឡាញ់ និងការចែករំលែករបស់ទាហានមួកខៀវ ដែលជាអ្នកនាំសារសន្តិភាពនៃប្រទេសវៀតណាម៕