ព័ត៌មាន នាំបុណ្យតេតសែនលោកខែវៀតណាមដល់ប្អូនកុមារអាហ្រ្វិក 08/10/2025 ក្នុងឱកាសបុណ្យតេតសែនលោកខែ ២០២៥ (Tet Trung Thu) (ចំថ្ងៃទី ៦ ខែតុលា ពោលគឺថ្ងៃទី ១៥ ខែសីហា តាមច័ន្ទគតិ) ក្រុមការងារវៀតណាមប្រចាំនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) បានរៀបចំកម្មវិធីជួបប្រាស្រ័យវប្បធម៌ពិសេសសម្រាប់ប្អូនៗកុមារជួបការលំបាកនៅដំបូលផ្ទះសប្បុរសធម៌ (Foyer de charite) រដ្ឋធានី Bangui នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ពិធីបុណ្យតេតសែនលោកខែវៀតណាម បំភ្លឺស្នាមញញឹមរបស់កុមារអាហ្វ្រិកកណ្តាល (រូបថត៖ ក្រុមការងារនៅបេសកកម្ម MINUSCA)ព្រឹត្តិការណ៍នេះត្រូវបានបង្កប់ដោយលក្ខណៈមនុស្សសាស្ត្រផង និងផ្សព្វ ផ្សាយភាពស្រស់ស្អាតនៃប្រពៃណីវៀតណាម និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងអាហ្វ្រិកកណ្តាល។ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ទោ Duy Van Son ប្រធានក្រុមការងារនៃក្រសួងការពារប្រទេសវៀតណាមនៅបេសកកម្ម MINUSCA បានចែករំលែកថា៖ “យើងខ្ញុំជាក្រុមការងារប្រចាំនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានរៀបចំសម្រាប់កុមារចូលរួមក្នុងសកម្មភាពប្រពៃណីវៀត ណាមដូចជា៖ គូរគំនូរ លេងល្បែងប្រជាប្រិយ ដង្ហែចង្កៀងសរទរដូវ។ល។ យើងសប្បាយរីករាយណាស់ដែលបានឃើញប្អូនៗ កុមាររីករាយនៅពេលចូលរួមក្នុងកម្មវិធី ជាពិសេសគឺផ្សព្វផ្សាយស្មារតីមនុស្សសាស្ត្រនិងវប្បធម៌ប្រពៃណីរបស់វៀតណាម ប្អូនៗ កុមារបានស្គាល់ដល់ពិធីបុណ្យតេតសែនលោកខែរបស់វៀតណាមនៅទឹកដីអាហ្វ្រិកកណ្តាលនេះ”។បន្ទាប់ពីបានឧទ្ទេសនាមអំពីអត្ថន័យ នៃពិធីបុណ្យតេតសែនលោកខែ នាយទាហានវៀតណាមបានរៀបចំសកម្មភាពជួបប្រាស្រ័យដ៏ទាក់ទាញជាច្រើន។ ល្បែងប្រជាប្រិយជាច្រើនបាននាំមកនូវភាពអូអរសប្បាយនៅដំបូលផ្ទះសប្បុរសធម៌ (Foyer de charite) ក្នុងរដ្ឋធានី Bangui ជាមួយនឹងការសំណើចផងដែរ។កងរក្សាសន្តិភាពវៀតណាមប្រារព្ធពិធីបុណ្យតេតសែនលោកខែសម្រាប់កុមារអាហ្រ្វិកកណ្តាល (រូបថត៖ ក្រុមការងារនៅបេសកកម្ម MINUSCA)មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយតាមរយៈសកម្មភាព នៃពិធីបុណ្យតេតសែនលោកខែប៉ុណ្ណោះទេ ក្រុមការងារវៀតណាមនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណ រដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ក៏បានរៀបចំអំណោយជាក់ស្តែង និងអត្ថន័យជាច្រើនរួមមាន សៀវភៅ សម្ភារៈសិក្សា ប្រដាប់ក្មេងលេង ស្ករគ្រាប់ និងចង្កៀងផ្កាយ ដើម្បីផ្តល់ជូនប្អូនៗកុមារ។ អំណោយដ៏សាមញ្ញទាំងនេះត្រូវបានខ្ជប់ដោយក្តីស្រឡាញ់ និងការចែករំលែករបស់ទាហានមួកខៀវ ដែលជាអ្នកនាំសារសន្តិភាពនៃប្រទេសវៀតណាម៕

ក្នុងឱកាសបុណ្យតេតសែនលោកខែ ២០២៥ (Tet Trung Thu) (ចំថ្ងៃទី ៦ ខែតុលា ពោលគឺថ្ងៃទី ១៥ ខែសីហា តាមច័ន្ទគតិ) ក្រុមការងារវៀតណាមប្រចាំនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) បានរៀបចំកម្មវិធីជួបប្រាស្រ័យវប្បធម៌ពិសេសសម្រាប់ប្អូនៗកុមារជួបការលំបាកនៅដំបូលផ្ទះសប្បុរសធម៌ (Foyer de charite) រដ្ឋធានី Bangui នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ពិធីបុណ្យតេតសែនលោកខែវៀតណាម បំភ្លឺស្នាមញញឹមរបស់កុមារអាហ្វ្រិកកណ្តាល (រូបថត៖ ក្រុមការងារនៅបេសកកម្ម MINUSCA)ព្រឹត្តិការណ៍នេះត្រូវបានបង្កប់ដោយលក្ខណៈមនុស្សសាស្ត្រផង និងផ្សព្វ ផ្សាយភាពស្រស់ស្អាតនៃប្រពៃណីវៀតណាម និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងអាហ្វ្រិកកណ្តាល។ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ទោ Duy Van Son ប្រធានក្រុមការងារនៃក្រសួងការពារប្រទេសវៀតណាមនៅបេសកកម្ម MINUSCA បានចែករំលែកថា៖ “យើងខ្ញុំជាក្រុមការងារប្រចាំនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានរៀបចំសម្រាប់កុមារចូលរួមក្នុងសកម្មភាពប្រពៃណីវៀត ណាមដូចជា៖ គូរគំនូរ លេងល្បែងប្រជាប្រិយ ដង្ហែចង្កៀងសរទរដូវ។ល។ យើងសប្បាយរីករាយណាស់ដែលបានឃើញប្អូនៗ កុមាររីករាយនៅពេលចូលរួមក្នុងកម្មវិធី ជាពិសេសគឺផ្សព្វផ្សាយស្មារតីមនុស្សសាស្ត្រនិងវប្បធម៌ប្រពៃណីរបស់វៀតណាម ប្អូនៗ កុមារបានស្គាល់ដល់ពិធីបុណ្យតេតសែនលោកខែរបស់វៀតណាមនៅទឹកដីអាហ្វ្រិកកណ្តាលនេះ”។បន្ទាប់ពីបានឧទ្ទេសនាមអំពីអត្ថន័យ នៃពិធីបុណ្យតេតសែនលោកខែ នាយទាហានវៀតណាមបានរៀបចំសកម្មភាពជួបប្រាស្រ័យដ៏ទាក់ទាញជាច្រើន។ ល្បែងប្រជាប្រិយជាច្រើនបាននាំមកនូវភាពអូអរសប្បាយនៅដំបូលផ្ទះសប្បុរសធម៌ (Foyer de charite) ក្នុងរដ្ឋធានី Bangui ជាមួយនឹងការសំណើចផងដែរ។កងរក្សាសន្តិភាពវៀតណាមប្រារព្ធពិធីបុណ្យតេតសែនលោកខែសម្រាប់កុមារអាហ្រ្វិកកណ្តាល (រូបថត៖ ក្រុមការងារនៅបេសកកម្ម MINUSCA)មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយតាមរយៈសកម្មភាព នៃពិធីបុណ្យតេតសែនលោកខែប៉ុណ្ណោះទេ ក្រុមការងារវៀតណាមនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណ រដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ក៏បានរៀបចំអំណោយជាក់ស្តែង និងអត្ថន័យជាច្រើនរួមមាន សៀវភៅ សម្ភារៈសិក្សា ប្រដាប់ក្មេងលេង ស្ករគ្រាប់ និងចង្កៀងផ្កាយ ដើម្បីផ្តល់ជូនប្អូនៗកុមារ។ អំណោយដ៏សាមញ្ញទាំងនេះត្រូវបានខ្ជប់ដោយក្តីស្រឡាញ់ និងការចែករំលែករបស់ទាហានមួកខៀវ ដែលជាអ្នកនាំសារសន្តិភាពនៃប្រទេសវៀតណាម៕