• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំបុណ្យតេតប្រពៃណីមកដល់ប្រជាជនដែលមានស្ថានភាពលំបាក

អំឡុងពេលមុនបុណ្យតេត តំបន់ព្រៃភ្នំក្នុងខេត្ត Quang Nam បានជំនះការបាក់ដី បំពេញតម្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញបុណ្យតេតទៅកាន់ប្រជាជននៅតំបន់ព្រំដែន។ បច្ចុប្បន្ន អង្ករ ត្រូវបានស្រុករៀបចំដឹកជូនដល់ឃុំ ដឹកជូនដល់ប្រជាពលរដ្ឋភ្លាមៗ ដោយធានាបានស្បៀងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទទួលបុណ្យតេត។ ការឧបត្ថម្ភអង្កជូនប្រជាពលរដ្ឋនឹងត្រូវបង្ហើយមុនថ្ងៃទី ១៦ ខែមករា។
ថ្នាក់ដឹកនាំខេត្ត Quang Nam ជូនអំណោយលើកទឹកចិត្តដល់ព្រឹទ្ធាចារ្យភូមិ និងប្រជាជនមានកិត្យានុភាព (រូបថត៖ VOV
 

ទន្ទឹមនឹងការផ្គត់ផ្គង់ទំនិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថ្នាក់ដឹកនាំខេត្ត Quang Nam បានទៅកាន់ភូមិនានានៅតំបន់ព្រំដែន និងកោះនានា ដើម្បីលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជន ព្រមទាំងផ្តល់កញ្ចប់អំណោយទានដល់គ្រួសារក្រីក្រ និងប្រជាជនមានស្ថានភាពលំបាក។

ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី១៤ ខែមករា សហភាពពលកម្មទីក្រុងហូជីមិញបានរៀបចំកម្មវិធី “ដំណើរតាមរថយន្តបុណ្យតេតពោរពេញដោយភាពកក់ក្តៅ ឆ្នាំ២០២៣” និងប្រគល់សំបុត្រឡានក្រុងចំនួន ៥០០ ជូនដល់កម្មករ និយោជិតដែលទៅអំណរបុណ្យតេតនៅស្រុកកំណើត នៅបណ្តាខេត្តភាគកណ្តាល ពលកក៏ត្រូវបានផ្តល់អំណោយ សម្ភារៈចាំបាច់សម្រាប់អំណរបុណ្យតេតផងដែរ។

យោងតាមលោក Pham Chi Tam អនុប្រធានសហភាពពលកម្មទីក្រុងហូជីមិញ ដើម្បីឱ្យពលករទទួលបានបុណ្យតេតគ្រប់គ្រាន់ សហភាពពលកម្មទីក្រុងមានសកម្មភាពជាច្រើនដើម្បីជួយពលករដែលមានការលំបាក។ នៅទីក្រុង Can Tho ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេត លើកទឹកចិត្តស្មារតីអាជីវករខ្នាតតូច ប្រកបរបរចិញ្ចឹមជីវិតនៅផ្សារបណ្តែត Cai Rang៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top