• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-ឡាវអោយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបឯកអគ្គរដ្ឋទូតឡាវលោក Sengphet Houngboungnuang (រូបថត៖ baochinhphu.vn)
 

នារសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយឯកអគ្គ រដ្ឋទូតឡាវលោក Sengphet Houngboungnuang ដែលទើបតែមកបំពេញបេសក កម្មការទូតនៅវៀតណាមនោះ នាយករដ្ឋ​មន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែក ពូនជ្រុំ​ជាច្រើនថែមទៀតដើម្បីអោយទំនាក់ទំនងវៀតណាម-ឡាវកាន់តែប្រកប ដោយផ្លែ​ផ្កា​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​
 
លោក​នាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាន់ខ្ពស់នានា ប្រទេស​ទាំង​​ពីរកំពុងដំណើរការគម្រោងសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយលើវិស័យជាច្រើន ព្រមទាំងស្នើ​អោយ​លោក​ឯកអគ្គ រដ្ឋទូតសហការជាមួយស្ថាប័នសមត្ថកិច្ចវៀតណាម លើកកំពស់គុណភាពនៃកម្ម វិធី​សហប្រតិ​បតិ្តការទាំងនេះ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ភាគីទាំងពីរនឹង លើកកំពស់​ប្រសិទ្ធភាព​សហប្រតិ​បតិ្តការ​នៅវេទិកាអន្តរជាតិ វេទិកាតំបន់និងអនុ តំបន់នានា ក៏ដូចជាសហការយ៉ាង​សកម្ម​អំពី​ទស្សនៈ​និង​គោល​ជំហរក្នុង​បណ្ដា​បញ្ហារួមនៃតំបន់ផងដែរ។
 
ចំណែកឯខ្លួនវិញ ​ឯកអគ្គរដ្ឋទូតលោក Sengphet Houngboungnuang បាន អះអាងថា នឹងខិត​ខំប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយចិត្តដើម្បីជំរុញកិច្ចសហប្រតិបតិ្ត ការគ្រប់ជ្រុងជ្រោយ​រវាងឡាវ​និង​វៀត​ណាម​អោយ​កាន់​តែ​ស៊ីជំរៅ​ពីមួយ​ថ្ងៃទៅ មួយថ្ងៃ។ លោកក៏បានសម្ដែងនូវជំនឿជាក់ថា វៀតណាមនឹងទទួលយ៉ាងល្អប្រពៃ នូវភារកិច្ច​ជាប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការ​សហប្រជាជាតិ​អាណត្តិ២០២០​ - ២០២១ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top