• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទីផ្សារភាគហ៊ុនវៀតណាមមានឋានៈនៅក្នុងតំបន់

នាព្រឹកថ្ងៃទី២០ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងវាយគងអបអរសាទរនៅពិធីរំលឹកខួបលើកទី២០ទិវាបង្កើតទីផ្សារភាគហ៊ុនវៀតណាមនិងទីស្នាក់ការ ជួញដូរភាគហ៊ុនទីក្រុងហូជីមិញ (ថ្ងៃទី២០ កក្កដា)។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអភិវឌ្ឍទីផ្សារភាគហ៊ុនវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត ប្រកបដោយគុណភាពនិងសមត្ថភាពប្រកួត បរជែងខ្ពស់ ស្មើនឹងលំដាប់តំបន់និងសកលលោក។ តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការនាំប្រទេសជាតិក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប មានការអភិវឌ្ឍយ៉ាងសម្បូររុងរឿងក្នុងរយៈពេល១៥ដល់២០ឆ្នាំខាងមុខជា មួយនឹងទស្សនៈវិស័យដល់ឆ្នាំ២០៤៥។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ក្រោយរយៈពេល២០ឆ្នាំអភិវឌ្ឍនិងរីកធំធាត់មក ទីផ្សារភាគហ៊ុនវៀតណាមបានជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ កែលម្អទម្រង់ដោយឥតឈប់ឈរ អភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងខាងទ្រង់ទ្រាយនិងគុណភាពដើម្បីក្លាយទៅជាកាណាល់កៀរគរប្រភពធនធានដ៏សំខាន់សម្រាប់ខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងជាជើងទម្រសម្រាប់សហគ្រាសជាច្រើន ដើម្បីឈានឡើងលំដាប់តំបន់និងអន្តរជាតិ”។

គួរបញ្ជាក់ថាចាប់តាំងពីជាមជ្ឈមណ្ឌលជួញដូរភាគហ៊ុនមួយដោយមានសហគ្រាសចុះបញ្ជីតែ២អង្គភាពប៉ុណ្ណោះ រហូតដល់ពេលនេះ ទីផ្សារភាគហ៊ុន វៀតណាមមានសហគ្រាសចុះបញ្ជីជាង១៦០០អង្គភាព ដោយមានទុនសរុបជាង ៤ លានពាន់លានដុង ស្មើនឹង៦៥%នៃ GDP ជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top