• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំ Khanh Hoa ក្លាយជាប៉ូលកំណើនយុទ្ធសាស្ត្ររបស់ប្រទេសជាតិ

អញ្ជើញថ្លែងមតិនៅមហាសន្និបាត ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា មហាសន្និបាតត្រូវតែអះអាងនូវការប្តេជ្ញាចិត្តនាំ Khanh Hoa ក្លាយជាប៉ូលកំណើនយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម និងជា មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រទំនើប។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូដែលចូលរួមហាសន្និបាត។ (រូបថត៖ VOV)

នោះគឺជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នៅក្នុងមហាសន្និបាតបក្សភាគខេត្ត Khanh Hoa លើកទី ១ អាណត្តិ ២០២៥ - ២០៣០ នាព្រឹកថ្ងៃទី ២២ កញ្ញា នៅខេត្ត Khanh Hoa។

អញ្ជើញថ្លែងមតិនៅមហាសន្និបាត ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បាន សង្កត់ធ្ងន់ថា មហាសន្និបាតត្រូវតែអះអាងនូវការប្តេជ្ញាចិត្តនាំ Khanh Hoa ក្លាយជា ប៉ូលកំណើនយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម និងជា មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រទំនើប។ ទន្ទឹមនឹងនោះ អះអាងនូវគោលដៅនៅឆ្នាំ ២០៣០៖ អត្រាកំណើន GRDP ជាមធ្យមសម្រេចបាន ១១-១២% ក្នុងមួយឆ្នាំ; GRDP ជាមធ្យមក្នុងមនុស្សម្នាក់ ស្ថិតនៅក្នុងចំណោមមូលដ្ឋានខ្ពស់បំផុតទាំង ១០ នៅក្នុង ប្រទេស។ លោកប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Khanh Hoa តភ្ជាប់យ៉ាងជិតស្និទ្ធ នូវការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការពង្រឹងការការពារជាតិ សន្តិសុខ រក្សាយ៉ាងរឹងមាំនូវ ស្ថិរភាពនយោបាយ និងការពារអធិបតេយ្យភាពជាតិ; ផ្តោតលើសកម្មភាពកិច្ចការបរ ទេស និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top