• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ក្នុងឱកាសដែលលោកស្រីរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៧។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលីនៅតែមានសក្ដានុពលដ៏ធំ ហើយស្នើឱ្យបន្តដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាព អនុវត្តន៍ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រៀបចំយន្តការសន្ទនា និងពិគ្រោះយោបល់ជា ប្រចាំ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងទំនុកចិត្តនយោបាយ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគួរតែពិភាក្សាយ៉ាងសកម្មនូវវិធានការជំរុញកំណើនពាណិជ្ជ កម្មទ្វេភាគីឱ្យកាន់តែខ្ពស់ ឆាប់សម្រេចបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិក ជាពិសេសតាមរយៈការបើកចំហនិងសម្រួលដល់ការនាំចេញទំនិញ។ លោកនាយក រដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តលើកកំពស់ប្រសិទ្ធភាព និងពង្រីកកិច្ចសហប្រតិ បត្តិការលើវិស័យការពារជាតិ - សន្តិសុខ ជាពិសេសលើវិស័យសន្តិសុខតាមប្រព័ន្ធ អ៊ីនធឺណិត ការផ្លាស់ប្ដូរឌីជីថល និងការឧបត្ថម្ភឧបករណ៍បរិក្ខារដើម្បីលើកកំពស់ សមត្ថភាពរបស់វៀតណាម។ ល។

ដោយយល់ស្របនឹងសំណើទាំងនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបញ្ជាក់ថា លោកស្រីនឹងខិតខំប្រឹងប្រែងជំរុញភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងនោះធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ពង្រីកកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍ ការអប់រំ និងបណ្តុះ បណ្តាល និងការអភិវឌ្ឍធនធានមនុស្សតាមរយៈគម្រោង ODA និងមូលនិធិវិនិយោគ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top