• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យមើលការត្រៀមរៀបចំសម្រាប់ WEF-ASEAN 2018

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យមើលនៅតាមកន្លែងដែលប្រារព្ធសកម្មភាពសំខាន់ៗនៃ WEF-ASEAN ឆ្នាំ 2018 នៅឯមជ្ឈមណ្ឌលសន្និបាត​ជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យការងារត្រៀមរៀបចំសម្រាប់
WEF ASEAN 2018 (រូបថតៈ TTXVN)

គណៈចាត់តាំងបានជម្របជូនលោកនាយករដ្ឋមន្ត្រីថា រួមជាមួយវេទិការសេដ្ឋកិច្ចពិភពលោក (WEF) រហូត​មក​​ដល់ពេលនេះ កម្មវិធីជាក់លាក់និងខ្លឹមសារសម្រាប់សម័យប្រជុំសុទ្ធតែបានសម្រេចជារួមរាល់ ដោយមានការ​ឯកភាពខ្ពស់ពីប្រធានបទនៃសន្និសីទ ទៅដល់មាតិកានៃវគ្គ ពិភាក្សាទាំង៦០វគ្គផងដែរ។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលអនុគណៈកម្មាធិការបានអនុវត្តល្អការងារដែលបានគណៈចាត់តាំងប្រគល់ជូននិងម្ចាស់ការរួមសហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីត្រៀមលក្ខណៈឲ្យបានល្អបំផុត។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវផ្សពកវផ្សាយនូវរូបភាពទឹក​ដីនិងមនុស្សវៀតណាម។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យត្រៀមរៀបចំយ៉ាងល្អនូវខ្លឹមសារនិងកិច្ចការភស្តុភារ ។
នាយករដ្ឋមន្ត្រីក៏ដឹកនាំកងកម្លាំងមានសមត្ថកិច្ចត្រូវធានារក្សាសន្តិភាពនិងសុវត្ថិភាពដាច់ខាតចំពោះគ្រប់ព្រឹត្តិការណ៍ទាំងអស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top