• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅកាន់សឹង្ហបុរី ដោយចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨​​ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវភរិយាដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅកាន់ព្រលានយន្តហោះ Changgi នៃប្រទេសសឹង្ហបុរី ដោយចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានា។



នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញ ចូលរួមពិធីប្រារព្ធនិងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។ ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់នឹងពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ក៏ដូចជាការកសាងសហគមន៍អាស៊ានតាមស្មារតីនៃប្រធានបទក្នុងឆ្នាំ២០១៨នោះគឺ “ភាពរឹងមាំនិងនវានុវត្តន៍របស់អាស៊ាន” ព្រមទាំងកំណត់ទិសដៅសម្រាប់អាស៊ានក្នុងឆ្នាំក្រោយៗផងដែរ។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រារព្ធនៃសប្ដាហ៍ ទំនិញវៀតណាមនៅសឹង្ហបុរី។ នាពេលយប់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលទានអាហារការងារជាមួយប្រធានគណៈប្រតិភូនៃប្រទេសអាស៊ានដទៃក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក Lee Hsien Loong។

ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារួមមាន កិច្ចប្រជុំកំពូលអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ច ប្រជុំកំពូលអាស៊ាន+១ ជាមួយប្រទេសជាដៃគូចំនួន ៧ និងកិច្ចប្រជុំកំពូលបណ្ដា ប្រទេសចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី ២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top