• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងចង់ Samsung ពង្រីកផលិតកម្មនៅវៀតណាម

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shim Won Hwan អគ្គនាយករងប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Samsung អគ្គនាយកក្រុមហ៊ុនសេវាកម្មអេឡិចត្រូនិក Samsung ប្រទេសកូរ៉េខាងត្បូង។

 នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយលោក Shim Won Hwan អគ្គនាយករងប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Samsung អគ្គនាយកក្រុមហ៊ុនសេវាកម្មអេឡិចត្រូនិក Samsung

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវគោល បំណងថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Samsung នឹងសម្រេចបាននូវលទ្ធផលគួរអោយចាប់អារម្មណ៍ថែមទៀតក្នុងសកម្មភាពអាជីវកម្មនៅវៀតណាម។ រដ្ឋា ភិបាល​វៀតណាម​សន្យាធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅក្នុងប្រទេស។ លោកនាយករដ្ឋមន្រ្តីក៏មានគោលបំណងចង់ Samsung បន្តពង្រីកមូលដ្ឋានផលិតកម្មនៅវៀតណាមផងដែរ។

រីឯខ្លួនវិញ លោក Shim Won Hwan បានអះអាងថា វៀតណាមជានិច្ចកាលជាទីកន្លែងបណ្ដាក់ទុនដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រជាសកលរបស់ Samsung។ ដោយហេតុនេះ Samsung សន្យានឹងបន្តពង្រីកការវិនិយោគនិងធ្វើអាជីវកម្មដ៏យូរអង្វែងនៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top