• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន
 

នាថ្ងៃទី១៤ ​​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​​ទទួលជួបជាមួយលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន ជាសមាជិក​មួយ​នៃ​សហភាព​សេដ្ឋកិច្ច អាស៊ី-អឺរ៉ុប (EAEU) ដែលមាន FTA ជាមួយវៀតណាម។
 
ក្នុងជំនួបនេះ​ ប្រធានសភាជាន់ទាបលោក Nurlan Nigmatulin បានអះអាង ថា វៀតណាម​ជាដៃ​គូ​សំខាន់​របស់​កាហ្សាក់​ស្ថាន​នៅអាស៊ីអាគ្នេយ៍។ ប្រធានា ធិបតីដើមដំបូងរបស់កាហ្សាក់ស្ថានលោក Nazarbayev បានអះអាង​នូវការ​គោរព ទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម ហើយប្រធានាធិបតីកំពុងកាន់ អំណាចលោក Tokayev​ បានមរតកប្រការនោះ។
 
ចំពោះ​ទំនាក់ទំនងទ្វេភាគី លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថានបាន ចាត់ទុកថា ភាគីទាំងពីរ​មាន​សក្ដានុពល​ជាច្រើន ជាពិសេសគឺលើវិស័យកសិកម្ម ឧស្សាហកម្ម គមនាគមន៍ logistics និងទេសចរណ៍។ លោក​បាន​​គោរព​​អញ្ជើញ ដៃគូនានារបស់វៀតណាមមកចូលរួមធ្វើអាជីវកម្ម និងសហប្រតិបតិ្តការនៅ កាហ្សាក់ស្ថាន។
 
យល់ស្រប​ជាមួយរាល់សំណើររបស់លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវគោល បំណងថា កាហ្សាក់ស្ថាន​នឹង​គាំទ្រ​យ៉ាង​សកម្ម​ចំពោះការ​រក្សា​សន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍ ការដោះស្រាយជ​ម្លោះដោយសន្តិវិធី ដំណើរការការទូត ​ដោយ ឈរលើ​ច្បាប់​អន្តរជាតិ​។ លោកនាយករដ្ឋមន្រ្តីបានស្នើរអោយភាគីទាំងពីរវាយ តម្លៃចំពោះលទ្ធផលនៃការអនុវត្ត FTA រវាង​វៀត​​ណាម​និង EAEU ព្រមទាំងជំរុញ ការផ្លាស់ប្ដូរក្រុមធុរជនរវាងភាគីទាំងពីរទៅវិញទៅមក បង្កើនកិច្ច​សហប្រតិបតិ្ត​ការលើ វិស័យមានសក្ដានុពលនានាដូចជាកសិកម្ម អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌​កីឡានិង​ទេសចរណ៍​ជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top