ព័ត៌មាន GRECO ២០២៦ តភ្ជាប់បច្ចេកវិទ្យាជាមួយនឹងកំណើនបៃតង 27/10/2026 នាយប់ថ្ងៃទី ២៦ ខែតុលា នៅផ្លូវថ្មើរជើងង្វៀន ហ៊្វេ សង្កាត់សៃហ្គន ទីក្រុងហូជីមិញ ពិព័រណ៍ផលិតផលនិងសេវាកម្មកំណើនបៃតងទីក្រុងហូជីមិញលើកទី ៤ ឆ្នាំ ២០២៦ (GRECO ២០២៦) បានបើកជាផ្លូវការ ដោយមានការចូលរួមពីអង្គការ និងអាជីវកម្មទាំងជាតិនិងអន្តរជាតិជិត ៩០ អង្គភាព។ ពិធីបើកពិព័រណ៍ផលិតផលនិងសេវាកម្មកំណើនបៃតងទីក្រុងហូជីមិញលើកទី ៤ ឆ្នាំ ២០២៦ ។ រូបថត៖ VNAថ្លែងនៅក្នុងពិធីបើក លោក ង្វៀន ឡុក ហា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងចូលដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មី ដោយកំណត់ការផ្លាស់ប្តូរឧស្សាហកម្ម ដែលទាក់ទងនឹងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថលជាភារកិច្ចស្នូល។ នេះក៏ជាដំណោះស្រាយជាក់ស្តែងមួយដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង និងការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ។ លោក ង្វៀន ឡុក ហា បានឲ្យដឹងថា៖ “GRECO ២០២៦ គឺជាសកម្មភាពជាក់ស្តែងមួយដែលបង្ហាញពីទិសដៅយុទ្ធសាស្ត្ររបស់ទីក្រុង។ នេះមិនត្រឹមតែជាតំបន់តាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីជាប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា និងជាស្ពានសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច៖ ដោយគាំទ្រដល់អាជីវកម្មក្នុងការទទួលបានបច្ចេកវិទ្យាទំនើប កំណត់ការត្រិះរិះផលិតកម្មប្រកបដោយចីរភាពផង និងបង្កើនការយល់ដឹងរបស់សហគមន៍ ដើម្បីបង្កើតទីផ្សារអ្នកប្រើប្រាស់បៃតងសម្រាប់ទីក្រុង”។ព្រឹត្តិការណ៍នេះមានគោលបំណងភ្ជាប់អាជីវកម្មជាមួយវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងដៃគូអន្តរជាតិ លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យា ផលិតកម្មប្រកបដោយចីរភាព ការប្រើប្រាស់បៃតង និងបង្កើនភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃសកល៕ តាម vovworld.vn/km-KH Tags: ពិព័រណ៍ផលិតផលនិងសេវាកម្មកំណើនបៃតង ទីក្រុង ហូជីមិញ

នាយប់ថ្ងៃទី ២៦ ខែតុលា នៅផ្លូវថ្មើរជើងង្វៀន ហ៊្វេ សង្កាត់សៃហ្គន ទីក្រុងហូជីមិញ ពិព័រណ៍ផលិតផលនិងសេវាកម្មកំណើនបៃតងទីក្រុងហូជីមិញលើកទី ៤ ឆ្នាំ ២០២៦ (GRECO ២០២៦) បានបើកជាផ្លូវការ ដោយមានការចូលរួមពីអង្គការ និងអាជីវកម្មទាំងជាតិនិងអន្តរជាតិជិត ៩០ អង្គភាព។ ពិធីបើកពិព័រណ៍ផលិតផលនិងសេវាកម្មកំណើនបៃតងទីក្រុងហូជីមិញលើកទី ៤ ឆ្នាំ ២០២៦ ។ រូបថត៖ VNAថ្លែងនៅក្នុងពិធីបើក លោក ង្វៀន ឡុក ហា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងចូលដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មី ដោយកំណត់ការផ្លាស់ប្តូរឧស្សាហកម្ម ដែលទាក់ទងនឹងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថលជាភារកិច្ចស្នូល។ នេះក៏ជាដំណោះស្រាយជាក់ស្តែងមួយដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង និងការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ។ លោក ង្វៀន ឡុក ហា បានឲ្យដឹងថា៖ “GRECO ២០២៦ គឺជាសកម្មភាពជាក់ស្តែងមួយដែលបង្ហាញពីទិសដៅយុទ្ធសាស្ត្ររបស់ទីក្រុង។ នេះមិនត្រឹមតែជាតំបន់តាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីជាប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា និងជាស្ពានសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច៖ ដោយគាំទ្រដល់អាជីវកម្មក្នុងការទទួលបានបច្ចេកវិទ្យាទំនើប កំណត់ការត្រិះរិះផលិតកម្មប្រកបដោយចីរភាពផង និងបង្កើនការយល់ដឹងរបស់សហគមន៍ ដើម្បីបង្កើតទីផ្សារអ្នកប្រើប្រាស់បៃតងសម្រាប់ទីក្រុង”។ព្រឹត្តិការណ៍នេះមានគោលបំណងភ្ជាប់អាជីវកម្មជាមួយវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងដៃគូអន្តរជាតិ លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យា ផលិតកម្មប្រកបដោយចីរភាព ការប្រើប្រាស់បៃតង និងបង្កើនភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃសកល៕
អត្ថបទផ្សេងទៀត ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី27/10/2026ព័ត៌មាននាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។ តម្លៃនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាម បានឈានដល់ ១ ពាន់ពាន់លានដុល្លារ27/10/2026ព័ត៌មានវេទិកាសេដ្ឋកិច្ចសរទៈរដូវ៖ ដោះស្រាយបញ្ហាអភិវឌ្ឍន៍តាមរយៈការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងបច្ចេកវិទ្យា27/10/2026ព័ត៌មានសវនកម្មវៀតណាមទម្លុះទម្លាយសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់នវានុវត្តន៍27/10/2026ព័ត៌មានស្ថាប័នសវនកម្មកំពូលត្រូវតែជាទីបង្អែកដែលអាចទុកចិត្តបានដើម្បីពង្រឹងវិន័យ និងសណ្តាប់ធ្នាប់ហិរញ្ញវត្ថុ27/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ វៀតណាមនិងប៉ូឡូញ ត្រូវបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៦ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ27/10/2026ព័ត៌មានកិច្ចការបរទេសរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ27/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត