ព័ត៌មាន កិច្ចការបរទេសរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ 27/10/2026 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវឲ្យកិច្ចបរទេសត្រូវតែកំណត់បញ្ហាឱ្យបានត្រឹមត្រូវ ធ្វើសេនាធិការយ៉ាងសកម្ម ត្រឹមត្រូវ និងមានប្រសិទ្ធភាព ឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៤៥ ដើម្បីបម្រើដោយផ្ទាល់ដល់ការផ្លាស់ប្ដូរថ្មីគំរូកំណើន និងការលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)នាថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការខុទ្ទកាល័យប្រធានរដ្ឋ (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំលើកទីមួយ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានវត្តមានប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងសមាជិកអចិន្រ្តៃយ៍នៃគណៈលេខាមជ្ឈិមលោក ជិន កឹមទូ។នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវឲ្យកិច្ចបរទេសត្រូវតែកំណត់បញ្ហាឱ្យបានត្រឹមត្រូវ ធ្វើសេនាធិការយ៉ាងសកម្ម ត្រឹមត្រូវ និងមានប្រសិទ្ធភាព ឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៤៥ ដើម្បីបម្រើដោយផ្ទាល់ដល់ការផ្លាស់ប្ដូរថ្មីគំរូកំណើន និងការលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់លើការព្យាករណ៍យុទ្ធសាស្ត្រ ការបង្កើន ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស ការប្រែក្លាយការសន្យាទៅជាគម្រោង ផលិតផល និងទីផ្សារជាក់ស្តែង; ត្រៀមរៀបចំឱ្យបានល្អសម្រាប់ភារកិច្ចបន្ទាប់ រួមទាំងការត្រៀមរៀបចំសម្រាប់ APEC ២០២៧។នៅក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក ជិន ថាញ់មិន បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការបរទេសសភា ដោយទាមទារឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទូតសភា ដើរទន្ទឹមគ្នាជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ ដោយធានាថាកិច្ចព្រមព្រៀងកម្រិតខ្ពស់ត្រូវបានអនុវត្តន៍ដោយគម្រោងនិងលទ្ធផលជាក់ស្តែង។ ក្នុងពេលជាមួយគ្នានោះ សមាជិកអចិន្ត្រៃយ៍គណៈលេខាលោក ជិន កឹមទូ បានសង្កត់ធ្ងន់ថា កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ត្រូវធានាភាពម្ចាស់ការយុទ្ធសាស្ត្រ បង្កើនស្វ័យភាពយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ព្រមទាំងបើកឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម គណៈកម្មាធិការដឹកនាំមជ្ឈិមអំពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវឲ្យកិច្ចបរទេសត្រូវតែកំណត់បញ្ហាឱ្យបានត្រឹមត្រូវ ធ្វើសេនាធិការយ៉ាងសកម្ម ត្រឹមត្រូវ និងមានប្រសិទ្ធភាព ឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៤៥ ដើម្បីបម្រើដោយផ្ទាល់ដល់ការផ្លាស់ប្ដូរថ្មីគំរូកំណើន និងការលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)នាថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការខុទ្ទកាល័យប្រធានរដ្ឋ (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំលើកទីមួយ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានវត្តមានប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងសមាជិកអចិន្រ្តៃយ៍នៃគណៈលេខាមជ្ឈិមលោក ជិន កឹមទូ។នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវឲ្យកិច្ចបរទេសត្រូវតែកំណត់បញ្ហាឱ្យបានត្រឹមត្រូវ ធ្វើសេនាធិការយ៉ាងសកម្ម ត្រឹមត្រូវ និងមានប្រសិទ្ធភាព ឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៤៥ ដើម្បីបម្រើដោយផ្ទាល់ដល់ការផ្លាស់ប្ដូរថ្មីគំរូកំណើន និងការលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់លើការព្យាករណ៍យុទ្ធសាស្ត្រ ការបង្កើន ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស ការប្រែក្លាយការសន្យាទៅជាគម្រោង ផលិតផល និងទីផ្សារជាក់ស្តែង; ត្រៀមរៀបចំឱ្យបានល្អសម្រាប់ភារកិច្ចបន្ទាប់ រួមទាំងការត្រៀមរៀបចំសម្រាប់ APEC ២០២៧។នៅក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក ជិន ថាញ់មិន បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការបរទេសសភា ដោយទាមទារឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទូតសភា ដើរទន្ទឹមគ្នាជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ ដោយធានាថាកិច្ចព្រមព្រៀងកម្រិតខ្ពស់ត្រូវបានអនុវត្តន៍ដោយគម្រោងនិងលទ្ធផលជាក់ស្តែង។ ក្នុងពេលជាមួយគ្នានោះ សមាជិកអចិន្ត្រៃយ៍គណៈលេខាលោក ជិន កឹមទូ បានសង្កត់ធ្ងន់ថា កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ត្រូវធានាភាពម្ចាស់ការយុទ្ធសាស្ត្រ បង្កើនស្វ័យភាពយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ព្រមទាំងបើកឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ៕
អត្ថបទផ្សេងទៀត សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមលោក ជិន កឹមទូ ទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា27/10/2026ព័ត៌មាន សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ជិន កឹមទូ បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកបទពិសោធន៍ក្នុងការផ្លាស់ប្ដូរថ្មី ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំឡើងវិញឆ្ពោះទៅរកប្រសិទ្ធភាព ប្រសិទ្ធផល វិមជ្ឈការ កំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់គុណភាពកម្មាភិបាល។ ផ្សព្វផ្សាយពីតំបន់ដីភាគខាងជើងបំផុតនៃមាតុភូមិ នៅពិធីបុណ្យផ្កាបាក់វីត26/10/2026ព័ត៌មានវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦៖ លើកកម្ពស់ការតភ្ជាប់សកលជាមួយ WEF26/10/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ទូស្ក៍26/10/2026ព័ត៌មានជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ25/10/2026ព័ត៌មានប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមគោលដៅទេសចរណ៍ល្អបំផុតសម្រាប់រដូវស្លឹកឈើជ្រុះ នៅឆ្នាំ ២០២៦ របស់ Lonely Planet25/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បើកចេញលំហរសហប្រតិបត្តិការជាមួយអឺរ៉ុបកាន់តែធំទូលាយជាង25/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត