 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន
  នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន
   
 នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន ជាសមាជិកមួយនៃសហភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប (EAEU) ដែលមាន FTA ជាមួយវៀតណាម។
  
 ក្នុងជំនួបនេះ ប្រធានសភាជាន់ទាបលោក Nurlan Nigmatulin បានអះអាង ថា វៀតណាមជាដៃគូសំខាន់របស់កាហ្សាក់ស្ថាននៅអាស៊ីអាគ្នេយ៍។ ប្រធានា ធិបតីដើមដំបូងរបស់កាហ្សាក់ស្ថានលោក Nazarbayev បានអះអាងនូវការគោរព ទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម ហើយប្រធានាធិបតីកំពុងកាន់ អំណាចលោក Tokayev បានមរតកប្រការនោះ។
  
 ចំពោះទំនាក់ទំនងទ្វេភាគី លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថានបាន ចាត់ទុកថា ភាគីទាំងពីរមានសក្ដានុពលជាច្រើន ជាពិសេសគឺលើវិស័យកសិកម្ម ឧស្សាហកម្ម គមនាគមន៍ logistics និងទេសចរណ៍។ លោកបានគោរពអញ្ជើញ ដៃគូនានារបស់វៀតណាមមកចូលរួមធ្វើអាជីវកម្ម និងសហប្រតិបតិ្តការនៅ កាហ្សាក់ស្ថាន។
  
 យល់ស្របជាមួយរាល់សំណើររបស់លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវគោល បំណងថា កាហ្សាក់ស្ថាននឹងគាំទ្រយ៉ាងសកម្មចំពោះការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ការដោះស្រាយជម្លោះដោយសន្តិវិធី ដំណើរការការទូត ដោយ ឈរលើច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្រ្តីបានស្នើរអោយភាគីទាំងពីរវាយ តម្លៃចំពោះលទ្ធផលនៃការអនុវត្ត FTA រវាងវៀតណាមនិង EAEU ព្រមទាំងជំរុញ ការផ្លាស់ប្ដូរក្រុមធុរជនរវាងភាគីទាំងពីរទៅវិញទៅមក បង្កើនកិច្ចសហប្រតិបតិ្តការលើ វិស័យមានសក្ដានុពលនានាដូចជាកសិកម្ម អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌កីឡានិងទេសចរណ៍ជាដើម៕
  
 តាម VOV5 - វិទ្យុសំឡេងវៀតណាម