• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានបញ្ចប់ដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី ២៤ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ វិលត្រឡប់មកទីក្រុងហាណូយវិញ ដោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ។

នេះជាកិច្ចប្រជុំដោយផ្ទាល់មុខលើកដំបូងរវាងថ្នាក់ដឹកនាំអាស៊ាននៅឆ្នាំ ២០២១ ហើយបន្ទាប់ពីរយៈពេលជិត ១៨ ខែកិច្ចប្រជុំអាស៊ានត្រូវជួបគ្នាតាមប្រព័ន្ធវីដេអូដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ (រូបថតៈ VGP)


នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានលើកនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងថ្នាក់ដឹកនាំអាស៊ានដទៃ បានផ្តោតសំខាន់លើការពិភាក្សាអំពីខ្លឹមសារចំនួន ៣ គឺកិច្ចសហប្រតិបត្តិការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងការបរទេសអាស៊ាន រួមទាំងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

ទាក់ទិននឹងស្ថានភាពមីយ៉ាន់ម៉ានិងតួនាទីរបស់អាស៊ានវិញ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអះអាងថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាខែមេសាឆ្នាំ ២០២១ វៀតណាមបានខិតខំប្រឹងប្រែងក្នុងការបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរកដំណោះស្រាយត្រឹមត្រូវនិងសមស្របសម្រាប់ស្ថានភាពមីយ៉ាន់ម៉ា។

លោកក៏បានស្នើឱ្យបណ្តាប្រទេសសមាជិកអាស៊ានសហការគ្នាយ៉ាងជិតស្និទ្ធនៅឯវេទិការបស់អង្គការសហប្រជាជាតិជាមួយប្រទេស វៀតណាម ដើម្បីប្រមូលដៃគូនានាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយសមស្របសម្រាប់ប្រទេស មីយ៉ាន់ម៉ា ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top