• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc មកដល់ទីក្រុង Nay Pyi Taw អញ្ជើញចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint  ពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ជួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងខេត្តក្រុងនានានៅ មីយ៉ាន់ម៉ា។
 

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc មកដល់ទីក្រុង Nay Pyi Taw អញ្ជើញចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ១៦ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ  Nay Pyi Taw ទីក្រុង Nay Pyi Taw អញ្ជើញចាប់ផ្ដើមបំពេញដំណើរទស្សកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint  ពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ជួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងខេត្តក្រុងនានា នៅមីយ៉ាន់ម៉ា។ ជាពិសេស តាមការគ្រោងទុក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពសហប្រតិបត្តិការរវាងប្រទេស​​ទាំងពីរសម្រាប់ដំណាក់កាល ២០១៩  - ២០២៤។ នេះជាឯកសារដ៏សំខាន់ ដោយតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងទស្សនវិស័យកាន់តែយូរអង្វែងនិងរឹងមាំថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top