• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលគាល់ព្រះចៅអធិរាជជប៉ុន និងម្ចាស់ក្សត្រត្រីយ៍


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc
ចូលគាល់ព្រះចៅអធិរាជជប៉ុន និងម្ចាស់ក្សត្រត្រីយ៍ (Internet) 

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវនៅជប៉ុន និងចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៣ នាថ្ងៃទី ៦ មិថុនា នៅទីក្រុងតូក្យូប្រទេសជប៉ុន នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន និង ម្ចាស់ក្សត្រត្រីយ៍។ នៅទីនេះ នាយករដ្ឋមន្ត្រីមានបំណងបន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្ររបស់ព្រះចៅអធិរាជម្ចាស់ក្សត្រត្រីយ៍និងព្រះរាជវង្សានុវង្សជប៉ុនសម្រាប់ វៀតណាមនិងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន។ លោកបានអះអាងថារដ្ឋាភិបាលនិងប្រជាជនជានិច្ចកាលផ្ដល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយជប៉ុន ហើយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ និងស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ ព្រះចៅអធិរាជ និងម្ចាស់ក្សត្រត្រីយ៍ជប៉ុនមានបំណងថាជប៉ុន និងវៀតណាមកាន់តែរឹតបន្តឹងទំ នាក់ទំនងជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ហើយបង្កើនការជួបប្រាស្រ័យរវាងប្រជាជន ជាពិសេសក្នុងបរិយាកាសដែលប្រទេសទាំងពីរនឹងរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតក្នុង ២០១៨។

នាថ្ងៃដដែល នៅជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Date Chhuichi ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top