ព័ត៌មាន
នាយករដ្ឋមន្ត្រី៖ ខិតខំលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជូនគ្រួសារមានគណូបការៈ មុនថ្ងៃទី ២៧ ខែកក្កដា
ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយពេលវេលាអនុវត្ត “ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះឌទ្រោម” ក្នុងរយៈពេល ៥ ឆ្នាំ និងបន្តកាត់បន្ថយកម្មវិធីនេះនៅទូទាំងប្រទេសរហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៃប្រព័ន្ធនយោបាយទាំងមូល៖
“យើងដឹកនាំឲ្យកាត់បន្ថយពេលវេលា ក្នុងឆ្នាំ ២០២៥ នេះ ប៉ុន្តែបង្ហើយមុនថ្ងៃទី ៣១ ខែសីហានឹងពោរពេញដោយអត្ថន័យ។ ពីព្រោះនៅថ្ងៃទី ២ ខែកញ្ញា ដែលជាខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម យើងមិនចង់ឱ្យនរណាម្នាក់ស្នាក់នៅបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោមទៀតទេ។ នេះជាគោលនយោបាយមនុស្សសាស្ត្ររបស់បក្សនិងរដ្ឋវៀតណាម។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានបញ្ជាណែនាំរឿងនេះយ៉ាងខ្លាំង។ ដូច្នេះការបង្ហើយការងារលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម មុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ គឺជាការខិតខំប្រឹងប្រែងដ៏ធំមួយរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល”។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការបង្ហើយ "ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុធទ្រោម គឺជាកិច្ចការជាក់ស្តែងដែលត្រូវធ្វើ ដើម្បីបង្ហាញពីការតបស្នងសង់គុណ និងជួយដល់សាច់ញាតិ និងក្រុមគ្រួសាររបស់អ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។ ដូច្នេះ ត្រូវបង្ហើយការងារ "ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុធទ្រោម" សម្រាប់មុខសញ្ញាទាំងនេះ មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥៕