ព័ត៌មាន
នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅខេត្ត Quang Nam

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយចំពោះគ្រួសារគោលនយោបាយនៅឃុំ Que Phu (រូបភាព៖ VOV)
អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើក ទី៧១នៃទិវាយុទ្ធជនពលីយុទ្ធជនពិការ ដែលបានប្រារព្ធនាព្រឹកថ្ងៃទី២៣ ខែកក្កដានៅឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលចងចាំជានិច្ចនូវគុណបំណាច់និងការលះបង់ទាំងសាច់ស្រស់ឈាមស្រស់របស់វីរៈយុទ្ធជនរួមទាំងការពលីកម្ម ដ៏ធំធេងរបស់គ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍ យុទ្ធជនពិការ គ្រួសារគោលនយោបាយ សម្រាប់បុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ សេរីភាពជូនមាតុប្រទេស។
លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “តាមរយៈការប្រារព្ធពិធីនេះ បានអះអាងជាថ្មីម្តងទៀតថា ពលីកម្មដណ្តើម ឯករាជ្យ សេរីភាពជូនប្រទេសជាតិ គឺដើម្បីប្រទេសយើងឈានឡើងសង្គមនិយម កាន់តែរឹងមាំជាង ឈរលើគ្រឹះស្ថាននៃ ឯករាជ្យនិងសេរីភាព។ ខ្ញុំសង្ឃឹមថា គ្រួសារ សាច់ញាតិយុទ្ធជនពលីក្នុងសម័យថ្មីនឹងបន្តធ្វើជាគំរូក្នុងតំបន់ ភូមិស្រុក ដើម្បីបន្ត រួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស”។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជ ធូបនិងដាំដើមឈើអនុស្សវរីយ៍នៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម