ព័ត៌មាន

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅខេត្ត Quang Nam


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយចំពោះគ្រួសារគោលនយោបាយនៅឃុំ Que Phu (រូបភាព៖ VOV)

 អញ្ជើញចូលរួមក្នុងពិធីរំលឹក​ខួបលើក ទី៧១នៃទិវាយុទ្ធជនពលី​យុទ្ធជនពិការ ដែលបាន​ប្រារព្ធនាព្រឹកថ្ងៃទី២៣ ខែ​កក្កដា​នៅឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam នាយករដ្ឋមន្ត្រី លោក N​guyen Xuan Phuc បាន​សង្កត់ធ្ងន់ថា បក្ស រដ្ឋ​និងប្រជាជន​វៀត​ណាម​ជានិច្ច​កាល​ចងចាំ​ជានិច្ច​នូវគុណ​បំណាច់​និងការលះបង់​ទាំងសាច់​ស្រស់ឈាមស្រស់​របស់វីរៈយុទ្ធជនរួមទាំងការពលីកម្ម ដ៏​ធំធេងរបស់​គ្រួសារដែល​មានគុណ​បំណាច់​ចំពោះ​បដិវត្តន៍ យុទ្ធជនពិការ​ គ្រួសារគោលនយោបាយ សម្រាប់បុព្វហេតុតស៊ូដណ្តើមឯករា​ជ្យជាតិ សេរីភាព​ជូន​មាតុ​ប្រទេស​។
 
លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “តាមរយៈការប្រារព្ធពិធីនេះ បានអះ​អាង​ជាថ្មី​ម្តង​ទៀត​ថា​ ពលីកម្មដ​ណ្តើម ឯករាជ្យ សេរីភាពជូនប្រទេ​សជាតិ គឺដើម្បី​ប្រទេស​យើងឈាន​ឡើងសង្គម​និយម កាន់​តែ​រឹង​មាំជាង ឈរលើគ្រឹះស្ថាននៃ ឯករា​ជ្យនិងសេរីភាព។ ខ្ញុំសង្ឃឹមថា គ្រួសារ ​សាច់ញាតិ​យុទ្ធជនពលី​ក្នុងស​ម័យ​ថ្មីនឹង​បន្តធ្វើជាគំរូក្នុង​តំបន់ ភូមិស្រុក ដើម្បីបន្ត រួមចំណែ​កទៅក្នុង​បុព្វហេតុ​កសាងនិង​ការពារ​មាតុប្រទេស​”។
 
ក្នុងឱកាស​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជ ធូបនិងដាំ​ដើម​ឈើ​អ​នុស្សវរីយ៍​នៅស្តូប​រំលឹក​វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីឃុំ Qu​e Phu ស្រុក Que Son ខេត្ត Quang ​Nam ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top