• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong; អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច និង ជំនួបពិភាក្សាការងារ ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចូលរួមពិធីជប់លៀងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VGP)

នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និង លោកជំទាវ រួមជាមួយគណៈប្រតិភូសិង្ហបុរីបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong; អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច និង ជំនួបពិភាក្សាការងារ ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចូលរួមពិធីជប់លៀងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ក្នុងបណ្ដាជំនួបនិងកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានសង្កត់ធ្ងន់ ថា ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) និង ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរបាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងពង្រីកទៅវិស័យថ្មីជាច្រើន។ សិង្ហបុរីយកចិត្តទុក ដាក់យ៉ាងខ្លាំងដល់ការបន្តពង្រឹងទំនាក់ទំនងជាមួយវៀតណាម។

ថ្នាក់ដឹកនាំវៀតណាមនិងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ក៏ដូចជាវិស័យថ្មីៗ រួមមាន នវានុវត្តន៍ ថាមពលស្អាត ការផ្លាស់ប្ដូរថាមពលដោយសមធម៌ ការផ្លាស់ប្តូរ ឌីជីថល ការផ្លាស់ប្តូរទេពកោសល្យនវានុវត្តន៍។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះ ហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៧។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានចូលរួមសន្និសីទ ជំរុញការដាក់ពង្រាយគម្រោងសហប្រតិបត្តិការវិនិយោគវៀតណាម-សិង្ហបុរី; ជួប ប្រាស្រ័យជាមួយនិស្សិតឆ្នើមៗនៃសាកលវិទ្យាល័យជាតិហាណូយ; ជួបសន្ទនាជាមួយ តំណាងថ្នាក់ដឹកនាំវ័យក្មេងគំរូរបស់វៀតណាមនិងសិង្ហបុរី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top