កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហប្រតិបត្តិ ការភាគខាងត្បូង ដើម្បីលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព ជាងមុន" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីមេដឹកនាំ ជាន់ខ្ពស់នៃប្រទេសចំនួន ២០ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅចូលរួមកិច្ចប្រជុំ កំពូល BRICS ឆ្នាំ ២០២៥ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីលនឹងរួម ចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់តួនាទី ឋានៈ និងការទទួលខុសត្រូវរបស់ វៀតណាម។ តាមនោះ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើពិភពលោកផងដែរ៕