ព័ត៌មាន នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំ ២០២៥ 06/07/2025 នេះជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុង នាមជាប្រទេសដៃគូ។ នាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយាបានមកដល់ទីក្រុង Rio de Janeiro និងចាប់ផ្តើមដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ 2025 នៅប្រទេសប្រេស៊ីល។ រូបថត៖ Duong Giang - VNAតបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធប្រេស៊ីល លោក Lula da Silva នារសៀលថ្ងៃទី៤ ខែកក្កដា យន្តហោះដឹកនាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយទៅកាន់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដើម្បីចូលរួម កិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល។ នេះជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុង នាមជាប្រទេសដៃគូ។កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហប្រតិបត្តិ ការភាគខាងត្បូង ដើម្បីលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព ជាងមុន" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីមេដឹកនាំ ជាន់ខ្ពស់នៃប្រទេសចំនួន ២០ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅចូលរួមកិច្ចប្រជុំ កំពូល BRICS ឆ្នាំ ២០២៥ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីលនឹងរួម ចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់តួនាទី ឋានៈ និងការទទួលខុសត្រូវរបស់ វៀតណាម។ តាមនោះ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើពិភពលោកផងដែរ៕

នេះជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុង នាមជាប្រទេសដៃគូ។ នាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយាបានមកដល់ទីក្រុង Rio de Janeiro និងចាប់ផ្តើមដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ 2025 នៅប្រទេសប្រេស៊ីល។ រូបថត៖ Duong Giang - VNAតបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធប្រេស៊ីល លោក Lula da Silva នារសៀលថ្ងៃទី៤ ខែកក្កដា យន្តហោះដឹកនាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយទៅកាន់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដើម្បីចូលរួម កិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល។ នេះជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុង នាមជាប្រទេសដៃគូ។កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហប្រតិបត្តិ ការភាគខាងត្បូង ដើម្បីលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព ជាងមុន" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីមេដឹកនាំ ជាន់ខ្ពស់នៃប្រទេសចំនួន ២០ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅចូលរួមកិច្ចប្រជុំ កំពូល BRICS ឆ្នាំ ២០២៥ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីលនឹងរួម ចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់តួនាទី ឋានៈ និងការទទួលខុសត្រូវរបស់ វៀតណាម។ តាមនោះ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើពិភពលោកផងដែរ៕