• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទស្សនាមជ្ឈមណ្ឌល e-Estonia - និមិត្តរូបនៃរដ្ឋាភិបាលឌីជីថលឈានមុខគេលើពិភពលោក

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅអេស្តូនី នាព្រឹកថ្ងៃទី ៦ មិថុនា (ម៉ោងក្នុង តំបន់) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល e-Estonia ដែលជានិមិត្តរូបនៃរដ្ឋាភិបាលឌីជីថល ឈានមុខគេរបស់ពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល e-Estonia។ (រូបថត៖ VNA)
តំណាងថ្នាក់ដឹកនាំមជ្ឈមណ្ឌល e-Estonia បានណែនាំដល់លោកនាយករដ្ឋ មន្រ្តីនិងគណៈប្រតិភូវៀតណាមអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល X-Road។ តាមនោះ X-Road គឺជាឆ្អឹងខ្នងនៃរដ្ឋាភិបាលឌីជីថលរបស់អេស្តូនី។ នេះគឺជាវេទិកាសមាហរណ កម្មវិមជ្ឈការ ដែលអនុញ្ញាតឱ្យភ្នាក់ងាររដ្ឋ និងអង្គការឯកជនជាង ១០០០ ផ្លាស់ប្តូរទិន្ន ន័យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ព័ត៌មានទាំងអស់ត្រូវបានធ្វើកូដនីយកម្ម និងកត់ត្រាសការចូលប្រើ។ X-Road គឺជាហេតុផលដែលអេស្តូនីអាចផ្តល់សេវាសាធា រណៈរហូតដល់ជាង ៩៩% តាមប្រព័ន្ធអ៊ីនធឺណិត។
នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមក៏បាស្ដាប់គំនិតផ្តួចផ្តើមផ្លាស់ប្តូរឌីជីថលនៅក្នុងសាលារៀនដូចជា៖ វេទិកា សិក្សាតាមអ៊ីនធឺណិត ប្រព័ន្ធវាយតម្លៃជំនាញឌីជីថល; ក្នុងការថែទាំសុខភាពដូចជា៖ កំណត់ត្រាសុខភាពអេឡិចត្រូនិក វេជ្ជបញ្ជាអេឡិចត្រូនិច; និងនៅក្នុងប្រព័ន្ធ តុលាការដូចជា៖ តុលាការអេឡិចត្រូនិក កំណត់ត្រាសវនាការតាមអ៊ីនធឺណិត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top