• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥

កិច្ចប្រជុំកំពូល BRICS ២០២៥ បានបើកនៅថ្ងៃទី ៦ ខែកក្កដានៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ នេះជាលើកទីមួយហើយដែលវៀតណាមអញ្ជើញចូលរួម ក្នុងនាមជាប្រទេសដៃគូនៃកិច្ចប្រជុំកំពូល BRICS ដែលជាយន្តការសហប្រតិបត្តិការ ពហុភាគីរវាងប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញនិងមានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ មកចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥។ (រូបថត៖ Duong Giang/TTXVN)
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទ៖ ការពង្រឹងពហុភាគីនិយម បញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបញ្ញាសិប្បនិមិត្ត; ចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាជាន់ខ្ពស់លើ ប្រធានបទ៖ បរិស្ថាន COP៣០ និងសុខាភិបាលពិភពលោក ហើយចូលរួមពិធីប្រកាស សេចក្តីថ្លែងការណ៍ក្របខ័ណ្ឌរបស់ថ្នាក់ដឹកនាំស្តីពីហិរញ្ញវត្ថុអាកាសធាតុ និងការចាប់ ផ្តើមភាពជាដៃគូ BRICS ស្តីពីការលុបបំបាត់ជំងឺឆ្លងសង្គម។
ក្នុងនាមជាដៃគូរបស់ BRICS លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាម ជាមិត្តដ៏ស្មោះត្រង់ ជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកដ៏សកម្ម និងមានការ ទទួលខុសត្រូវរបស់សហគមន៍ BRICS និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឡើងការត្រួសត្រាយយុទ្ធសាស្ត្រចំនួន ៣ សម្រាប់ BRICS និង ប្រទេសដៃគូនានា។ ទីមួយ ត្រួសត្រាយក្នុងការកសាងឡើងវិញនូវពហុភាគីនិយម សមភាព ការប្រឆាំងភាពផ្តាច់មុខ លទ្ធិគាំពារនិយម ប្រកាន់ខ្ជាប់នូវការសន្ទនា កិច្ចសហប្រតិបត្តិការ ជៀសវាងការប្រឈមមុខដាក់គ្នា ដោយ​ឈរលើគោលការណ៍ជា មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ទីពីរ ត្រួសត្រាយក្នុង ការជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម សមភាព ការប្រឆាំងភាពផ្តាច់មុខ និងការគោរ ពសិទ្ធិសមភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា។ ទីបី ត្រួសត្រាយ ក្នុងការលើកកម្ពស់អំណាចនៃបញ្ញាសិប្បនិមិត្ត ដើម្បីបម្រើមនុស្ស មិនមែនជំនួស មនុស្សនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“ការប្រែប្រួលដ៏ស្មុគ្រស្មាញនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ បានបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ពីទស្សនៈដ៏ជ្រាលជ្រៅរបស់ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva។ ការការពារពហុភាគីនិយមយ៉ាងខ្ជាប់ខ្ជួន គឺជាផ្លូវតែមួយគត់ដែលយើង ត្រូវដើរ ហើយក្នុងដំណើរនោះ វៀតណាម រួមជាមួយនឹង BRICS និងបណ្តាប្រទេស ភាគខាងត្បូងផ្សេងទៀត នឹងខិតខំប្រឹងប្រែង សាមគ្គីគ្នាដោយឥតឈប់ឈរ ដើម្បី កសាងប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ សមភាព វិទ្យាសាស្ត្រ បរិ យាប័ន្ន និងចីរភាពពិតប្រាកដ”។
កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហប្រតិបត្តិ ការភាគខាងត្បូង ដើម្បីជំរុញអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាពជាងមុន" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ ខ្ពស់ចំនួន ២០ រូបមកពីប្រទេសនានា  អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិជាច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top