• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ចើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីរុស្ស៊ីលោក V.Putin ។ រូបថត៖ VOV

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីរុស្ស៊ីលោក V.Putin បានឯកភាពគ្នាលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ; ឯកភាពគ្នា និងអនុវត្តន៍ផែនការមេអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីដល់ឆ្នាំ ២០៣០ និងបញ្ជីភារកិច្ចអាទិភាពសម្រាប់វៀតណាម - រុស្ស៊ី ដំណាក់កាល ២០២៤-២០២៥; ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងឥណទានឲ្យស្របតាមច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិច្បាប់នៃប្រទេសទាំងពីរ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវទាញយកគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ព្រមទាំងស្នើឱ្យភាគីរុស្ស៊ីបន្តលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺការនាំចេញ ទំនិញប្រើប្រាស់ និងកសិផល ជលផលរបស់វៀតណាមទៅកាន់ទីផ្សាររុស្ស៊ី បង្កើនកូតាសម្រាប់ការនាំចេញអង្កររបស់វៀតណាម។ ទាក់ទិននឹងការវិនិយោគ ប្រធានាធិបតី លោក Putin បានគាំទ្រចំពោះសំណើរបស់ភាគីវៀតណាមក្នុងការអនុវត្តគម្រោងសាងសង់សំខាន់ៗអំពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែក រថភ្លើងខាងក្នុងទីក្រុង រថភ្លើងក្រោមដី ថាមពលកកើតឡើងវិញនៅវៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរពង្រីក ជំរុញខ្លាំងការវិនិយោគប្រកបដោយប្រសិទ្ធភាព នៅទឹកដីរបស់គ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ ប្រេងឧស្ម័ន - ថាមពល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ព័ត៌មាន - វប្បធម៌ កីឡា ទេសចរណ៍ ការងារជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

Top