• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ

អញ្ជើញសំណេះសំណាលជាមួយសមាជិកគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងអំពីរាល់ការរួមវិភាគទានរបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung   

នាព្រឹកថ្ងៃទី ២០ មករា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅអុជធូបទាន ថ្វាយផ្កា សួរសុខទុក្ខ និងជូនពរបុណ្យតេត ដល់ក្រុមគ្រួសារប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung ក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី Vo Van Kiet និងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី Phan Van Khai។

  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធលោកនាយករដ្ឋមន្ត្រី Vo Van Kiet  

 

  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធលោកនាយករដ្ឋមន្ត្រី Phan Van Khai  

អញ្ជើញសំណេះសំណាលជាមួយសមាជិកគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងអំពីរាល់ការរួមវិភាគទានរបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច។

អញ្ជើញអុជធូបទានគោរពវិញ្ញាណក្ខន្ធដល់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung និងលោកនាយករដ្ឋមន្ត្រី Vo Van Kiet នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការគោរពចំពោះប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung និងនាយករដ្ឋមន្ត្រីលោក Vo Van Kiet ក្នុងបុព្វហេតុកសាង និងការពារ និងផ្លាស់ប្ដូរថ្មីប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ទេពកោសល្យ និងក្រមសីលធម៌របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជំនាន់មុនៗ គឺជាគំរូសម្រាប់មនុស្សគ្រប់រូបធ្វើតាម ដើម្បីបម្រើប្រទេសជាតិ និងស្រុកកំណើតអស់ពីកម្លាំងកាយចិត្តផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top