ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ស្រាយបំភ្លឺមតិ ញត្តិជាច្រើនរបស់ម្ចាស់ឆ្នោតទីក្រុង Can Tho
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង
Can
Tho មុនសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត
ដែលជាកម្មាភិបាលគ្រប់គ្រង និងបុគ្គលិកផ្នេកសុខាភិបាល តំណាងម្ចាស់ឆ្នោតមកពីខ័ណ្ឌ Ninh
Kieu Cai Rang ស្រុក Phong Dien និងអ្នកមុខអ្នកការសាសនានៅទីក្រុង
Can Tho ។
ម្ចាស់ឆ្នោតទីក្រុង
Can
Tho បានសម្តែងសេចក្តីសប្បាយរីករាយចំពោះការផ្លាស់ប្តូរជាវិជ្ជមានក្នុងការបង្ការ
និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការស្តារ
និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញរបស់ប្រទេសជាតិ ព្រមទាំងអះអាងថា លទ្ធផលទាំងនេះ
គឺដោយសារការដឹកនាំដ៏ឈ្លាសវៃ និងប្ដូរផ្ដាច់របស់បក្ស រដ្ឋសភា រដ្ឋាភិបាល
និងការចូលរួមយ៉ាងខ្លាំងក្លា ព្រមៗគ្នារបស់ក្រសួង ស្ថាប័ន សហគ្រាសគ្រប់ជាន់ថ្នាក់
និងប្រជាជន។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យស្ថាប័នគ្រប់ជាន់ថ្នាក់បន្តបូកសរុប បំភ្លឺ ទទួលយក និងដោះស្រាយរាល់ញត្តិ របស់ម្ចាស់ឆ្នោត។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា Can Tho គឺជាទីក្រុងចំណុះមជ្ឈឹម ស្ថិតនៅទីតាំងកណ្តាលនៃតំបន់ដីសណ្តទន្លេ Cuu Long។ ដើម្បីនាំទីក្រុង Can Tho ឲ្យក្លាយជាទីក្រុងស្នូលរបស់តំបន់ ហើយក្លាយទៅជាក្រុមប្រទេសអភិវឌ្ឍន៍នៅអាស៊ីនោះ ចាំបាច់ត្រូវមានការរួមកម្លាំងកាយចិត្ត ការស្រុះចិត្តគំនិត និងការធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ប្រកបដោយប្រសិទ្ធភាពរបស់ប្រព័ន្ធនយោបាយទាំងមូល ប្រជាជន និង សហគ្រាសផងដែរ៕