• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់; ផ្លាស់ប្តូរវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 បើកទូលាយ ដែល ប្រព្រឹត្តទៅនៅទីក្រុង Hiroshima (ជប៉ុន) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់; ផ្លាស់ប្តូរវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាវិជ្ជមាននាពេលកន្លមក ដោយចំណុចលេចធ្លោគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ រីឯខ្លួនវិញ លោកប្រធានាធិបតី Joe Biden បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

ក៏នៅកិច្ចប្រជុំកំពូល G7 បើកទូលាយផងដែរ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top