• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីទទួលបន្ទុកបរិស្ថានចរាចរណ៍ថាមពលនិងផ្សព្វផ្សាយស្វីស


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រីងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយស្វីសលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​ លោក Nguyen Xuan Phuc នារសៀកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីទទួលបន្ទុកបរិស្ថានចរាចរណ៍ថាមពលនិងផ្សព្វផ្សាយស្វីស លោកស្រី Doris Leuthard ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Nguyen Xuan Phuc មានគោលបំណងថា៖ ភាគីទាំងពីរនឹងសម្រេចការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ស្វីស យ៉ាងឆាប់ៗ។ ដោយមានការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាចុងឆ្នាំ ២០១៨នេះ នេះជាឱកាសជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ទ្វេភាគី។ វៀតណាមចង់ឲ្យមជ្ឈដ្ឋានវិនិយោគិនស្វីសបើកទូលាយការវិនិយគ នៅវៀតណាមលើវិស័យ​ហិរញ្ញវត្ថុ​ធនាគារឧស្សាហកម្មច្នៃប្រឌិតនិងឱសថស្ថាន។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យស្វីសចែករំលែកបទពិសោធន៍ជួយឧបត្ថម្ភវៀតណាមក្នុងការកសាងប្រព័ម្ធអប់រំមានគុណភាពខ្ពស់ ។ល។ រីឯខ្លួន វិញ រដ្ឋមន្ត្រីទទួលបន្ទុកបរិស្ថានចរា ចរណ៍ថាមពលនិងផ្សព្វផ្សាយស្វីស លោកស្រី Doris Leuthard បានឲ្យដឹងថា៖
ដំណើរទស្សនកិច្ចលើកនេះរបស់ លោកស្រីនៅវៀតណាមគឺសំដៅស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគអាជីវ កម្ម​ នៅវៀតណាមក្នុងនោះមានវិស័យឱសថស្ថានដែលជាប្រៀបខ្លាំងរបស់ស្វីស ហើយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top