• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកជំទាវ ដែលអញ្ជើញមកប្រទេសវៀតណាម ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ឌលោកអគ្គលេខាបក្ស Nguyen Phu Trong ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ។ រូបថត៖ Dương Giang/TTXVN

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កាលនៅរស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្ស ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីពិសេសរវាងវៀតណាមនិងឡាវ; ហើយបានថ្លែងអំណរគុណចំពោះលោកជំទាវភរិយាអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ចំពោះសំបុត្ររបស់ជំទាវដែលផ្ញើជូនលោកជំទាវភរិយាលោកអគ្គលេខាបក្ស Nguyen Phu Trong

រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវ ចងចាំជានិច្ចនូវការរួមវិភាគទានដ៏ធំធេង សំខាន់ និងមានតម្លៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការពង្រឹង និងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top