• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម-កម្ពុជា-ឡាវឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនិងរួមគ្នាអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur (ប្រទេសម៉ាឡេស៊ី) នាយក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញទទួលទាន អាហារពេលព្រឹកនិងពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន ក្នុងឱកាសបំពេញដំណើរ ទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញទទួលទានអាហារពេលព្រឹកនិងពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន។ (រូបថត៖ VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពវាយតម្លៃថា យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីជាច្រើនរវាងវៀតណាម - កម្ពុជា - ឡាវ បាននិងកំពុង ពង្រីកប្រសិទ្ធភាព ជាពិសេសគឺជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី រដ្ឋមន្ត្រី ក្រសួងនគរបាល/ក្រសួងមហាផ្ទៃទាំងបី និងរដ្ឋមន្ត្រីក្រសួងការបរទេស ទាំងបី ព្រមទាំងឯកភាពផងដែរថា ការជឿទុកចិត្ត ការចែករំលែកជាយុទ្ធសាស្រ្តគឺជា មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពយូរអង្វែងលើគ្រប់វិស័យ ក្នុងនោះយកចិត្តទុកដាក់ពិសេសដល់ការតភ្ជាប់ប្រទេសទាំងពីរ និងប្រទេសទាំងបីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរ ប្រជាជនជាមួយប្រជាជន។

ភាគីទាំងបីបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតំបន់ព្រំដែន ដោយផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម ការធ្វើបរិវត្តកម្មឌីជីថល ធនធានមនុស្ស និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធច្រកទ្វារ ព្រំដែនគោករវាងប្រទេសទាំងបី ដើម្បីបង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ ពាណិជ្ជកម្មតាមព្រំដែន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តជាប់ព្រំដែននានា; សម្របសម្រួលស្រាវជ្រាវ បង្កើតតំបន់សេដ្ឋកិច្ចឆ្លងដែន ពិនិត្យ និងកែសម្រួលកិច្ច ព្រមព្រៀង ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ដ៏អំណោយផល ខិតខំបង្កើនទំហំពាណិជ្ជ កម្មរវាងវៀតណាម-ឡាវឡើងដល់ ៥ពាន់លានដុល្លារអាមេរិក និងវៀតណាម-កម្ពុជា ឡើងដល់ ២០ពាន់លានដុល្លារអាមេរិក; ជំរុញគំនិតផ្តួចផ្តើម “៣ ប្រទេស គោលដៅតែ ១” និងសម្របសម្រួលជាមួយប្រទេសថៃ ដើម្បីអនុវត្តន៍គម្រោងតភ្ជាប់គមនាគមន៍ដឹក ជញ្ជូនរវាងប្រទេសទាំងបួន។

នាយករដ្ឋមន្ត្រីទាំងបីបានចែករំលែកថា សន្តិសុខរបស់ប្រទេសមួយនេះក៏ជាផលប្រយោជន៍របស់ប្រទេសមួយផ្សេងទៀតដែរ; សន្យាជាថ្មីម្ដងទៀតនូវកិច្ចសហប្រតិ បត្តិការដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមក្នុងប្រទេសនីមួយៗ និងរក្សាសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន; ជំរុញខ្លាំងនូវការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ប្រឆាំងការឆ្លងដែនខុសច្បាប់ ការពារព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ហាណូយ) បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបពិភាក្សាជាមួយ ប្រធានាធិបតីហុងគ្រី លោក Sulyok Tamás ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ឧសភា។

Top