• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ជួបជាមួយប្រធានសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ; ពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន រៀបចំបានល្អនូវសកម្មភាពជួបប្រាស្រ័យមិត្តភាព ជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន មហោស្រពយុវជន វេទិការប្រជាជន ជាដើម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ រណសិរ្សមាតុភូមិវៀតណាមនិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បង្កើនការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីរួមគ្នាពង្រីកឲ្យបានល្អបំផុត និងមានប្រសិទ្ធភាព បំផុតនូវតួនាទីនៃអង្គការរណសិរ្ស/សភាប្រឹក្សានយោបាយប្រជាជន ក្នុងជីវភាព នយោបាយនៃប្រទេសនីមួយៗ។

រីឯខ្លួនវិញ លោក Wang Huning បានសង្កត់ធ្ងន់ថា ចិនជានិច្ចកាលចាត់ទុកវៀត ណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង ត្រៀមខ្លួន ជាស្រេចរួមជាមួយវៀតណាម បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងរវាង បក្សទាំងពីរ ប្រទេសទាំងពីរ ឲ្យអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរអង្វែង។ សភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើនការជួប ប្រាស្រ័យរវាងប្រជាជននិងប្រជាជន; ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍; លើកកំពស់កិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top