នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទីតាំងយុទ្ធសាស្ត្រនិងតួនាទីរបស់មជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកឆុងឈីង ក្នុងការតភ្ជាប់ពាណិជ្ជកម្ម; សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនទំនាក់ទំនងជាមួយវៀតណាមទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ជាពិសេសផ្លូវរថភ្លើងអន្តរជាតិ ពីវៀតណាម ឆ្លងកាត់ទីក្រុងឆុងឈីង ប្រទេសចិនទៅអាស៊ីកណ្តាលនិងអឺរ៉ុប ដើម្បីទាញ យកទីផ្សារដ៏មានសក្តានុពលនេះ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីចិនសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាម អភិវឌ្ឍន៍ឡូហ្ស៊ីស្ទិក ជំរុញពាណិជ្ជកម្ម និងឧស្សាហកម្មពាក់ព័ន្ធ ដើម្បីឲ្យទំនិញ វៀតណាមចូលទីផ្សារចិនកាន់តែច្រើន និងនាំទំនិញវៀតណាមនាំចេញទៅកាន់ប្រទេសទីបី ជាពិសេសមជ្ឈឹមបូព៌ានិងអឺរ៉ុប។ ទន្ទឹមនឹងនោះ សង្ឃឹមថាភាគីចិននឹងសហការ ផ្តល់ជំនួយហិរញ្ញវត្ថុ ផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស ចែករំលែកបទពិសោធន៍គ្រប់គ្រងនិងកែលម្អស្ថាប័ន ... ដើម្បីជួយវៀតណាមអភិវឌ្ឍន៍មជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកស្រដៀងគ្នានេះ។
នេះជាសកម្មភាពចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី - ចៅប្រាយ៉ា - មេគង្គ (ACMECS) លើកទី ១០, កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១១ និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។ នាល្ងាចថ្ងៃដដែល នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងឆុងឈីង ធ្វើមាតុភូមិនិវត្តន៍៕