ក្នុងជំនួបសវនការនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជា ណាចក្រស៊ុយអែត នៅវេទិកាធុរកិច្ចវៀតណាម - ស៊ុយអែតនៅសកល វិទ្យា ល័យស៊ុយអែតដ៏ល្បីល្បាញ និងក្នុងជំនួបជាមួយសហគមន៍ជនវៀតណាមនៅព្រះរាជាណាចក្រស៊ុយអែត ... នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា ទំនាក់ទំនងវៀតណាម - ស៊ុយអែតនាពេលខាងមុខនៅចំពោះមុខឱកាសជាប្រវត្តិសាស្ត្រនៃការស្ទុះឈានទៅមុខ។ តាមលោកនា យករដ្ឋមន្ត្រី ប្រទេសទាំងពីរត្រូវធ្វើឱ្យមានការទម្លុះទម្លាយបន្ថែមទៀតក្នុងទំនាក់ទំនងនយោបាយ និងការទូត ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការច្រើន ថែមទៀត និងបង្កើតភាពទម្លុះទម្លាយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមនិងស៊ុយអែតបានក្លាយជាដៃគូឧស្សាហកម្មយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕