• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី ៩ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកឧត្តមសេនីយឯក Kurenkov Aleksandr Vyacheslavovich រដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ឯក Kurenkov Aleksandr Vyacheslavovich រដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី; ស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ និងដាក់ឲ្យដំណើរការយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល។ ភាគីទាំងពីរត្រូវបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល; ជំរុញការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប; ជំរុញការវិនិយោគ ផ្តោតលើការអភិវឌ្ឍគម្រោងថ្មី; ស្រាវជ្រាវ និងបង្កើតផែនការជាក់ស្តែង ដើម្បីបើកជើងហោះហើរត្រង់ឡើងវិញក្នុងពេលឆាប់ៗនេះ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី Kurenkov Aleksandr Vyacheslavovich បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃកិច្ចពិភាក្សាដ៏ល្អរវាងលោក និងរដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam នាព្រឹកថ្ងៃដដែល។ តាមនោះ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះ;  ការបណ្តុះបណ្តាលបុគ្គលិក; ផ្លាស់ប្តូរឯកសារវិទ្យាសាស្ត្រ ផ្ទេរបច្ចេកវិទ្យា រួមចំណែកពូនជ្រុំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top