នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានសន្យាស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមការយោគយល់គ្នារួម ដែលសម្រេចបាននៅក្នុងសេចក្តីថ្លែងការណ៍ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះ ហត្ថលេខាមុននេះនៅប្រទេសម៉ាឡេស៊ីនៅចុងខែតុលា ឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ជាថ្មីនូវគោលបំណងចង់ឲ្យចំណងមិត្តភាព និងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា បន្តត្រូវបានពង្រឹង ស្របតាមខ្លឹមសារនៃ សេចក្តីថ្លែងការណ៍ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព។ ម៉ាឡេស៊ីនឹងបន្តត្រៀមខ្លួនជាស្រេច ដើរតួនាទីអន្តរការី ដើម្បីគាំទ្រ និងរួមចំណែកជំរុញដំណើរការឆ្ពោះទៅរកសន្តិភាព។ មេដឹកនាំម៉ាឡេស៊ីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការស្តារស្ថិរភាពនៅតំបន់ព្រំដែនឡើងវិញ ដើម្បីសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ផងដែរ។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ផងដែរ រដ្ឋមន្ត្រីការ បរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan បានឲ្យដឹងថា ប្រទេស ម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចរៀបចំកិច្ចសន្ទនារវាងប្រទេសថៃនិងកម្ពុជា នៅ ម៉ាឡេស៊ី ដើម្បីរួមចំណែករក្សាកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការ របស់ថៃ និងកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ៕






