• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីដឹកនាំការអនុវត្តយ៉ាងម៉ឺងម៉ាត់​នូវខែកំពូល​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទ IUU

អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវខែកំពូលប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU; បញ្ចប់ការនេសាទខុសច្បាប់ជាបន្ទាន់ ដោយគ្រប់មធ្យោបាយទាំងអស់; កសាងការនេសាទប្រកបដោយទំនួលខុសត្រូវ មានការតាមដានប្រភពដើម ទាំងនេះគឺជាសំណើរបស់នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញត្តិ (IUU) ដែលបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១១ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។ សម័យប្រជុំនេះត្រូវបានផ្សាយផ្ទាល់ទៅកាន់ខេត្តនិងក្រុងចំនួន ២១ នៅតាមឆ្នេរសមុទ្រ។

នាយករដ្ឋមន្ត្រីបានស្នើឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងអំឡុងខែកំពូលប្រយុទ្ធប្រឆាំងការនេសាទ IUU។ រូបថត៖ VNA

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ក្រសួង ផ្នែក និងមូលដ្ឋាននានាបានបំពេញភារកិច្ចចំនួន ៣១/៦៦ ហើយកំពុងអនុវត្តភារកិច្ចចំនួន ៣៥ តាមវឌ្ឍនភាពដែលនាយករដ្ឋមន្ត្រីបានកំណត់។ អនុប្រធានគណៈកម្មាធិការ លោក ត្រឹន ហុងហា បានចុះហត្ថលេខានិងចេញបទបញ្ជាស្តីពីការសម្របសម្រួលអន្តរវិស័យ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ មូលដ្ឋាននានាបានពន្លឿនវឌ្ឍនភាពនៃការពិនិត្យ ស៊ើបអង្កេត និងដោះស្រាយទូកនេសាទដែលរំលោភ IUU ជាពិសេសទូកនេសាទដែលរំលោភលើដែននេសាទ។ ខេត្តក្រុងឆ្នេរសមុទ្រចំនួន ២១ ក៏បានធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើទូកនេសាទ និងសុក្រឹត្យមូលដ្ឋានទិន្នន័យ VneID។

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីបានស្នើថា នាសប្តាហ៍ខាងមុខ បណ្តាមូលដ្ឋានត្រូវតែដោះស្រាយយ៉ាងប្ដូរផ្ដាច់រាល់ការរំលោភច្បាប់ ក្នុងការនេសាទ IUU៖ «ប្រមុខក្រសួង ផ្នែក និងមូលដ្ឋាននានា ត្រូវទទួលខុសត្រូវដោយផ្ទាល់ និងពេញលេញចំពោះរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី នៅពេលដែលការរំលោភបំពានបានកើតឡើងម្តងទៀត ដែលពន្យឺតវឌ្ឍនភាពនៃការដកកាតលឿង IUU; ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការដឹកនាំការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខែកំពូលប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU; បញ្ចប់ការនេសាទខុសច្បាប់ជាបន្ទាន់ ដោយគ្រប់មធ្យោបាយទាំងអស់; កសាងការនេសាទប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងការតាមដានប្រភពដើម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃផ្នែកជលផលវៀតណាម ដើម្បីកិត្តិយសរបស់ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជន។»

នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ធ្វើបច្ចុប្បន្នភាពទិន្នន័យជាបន្ទាន់និងម៉ត់ចត់ ទៅកាន់មូលដ្ឋានទិន្នន័យនេសាទ ដូចជា៖ ប្រព័ន្ធត្រួតពិនិត្យទូកនេសាទ (VMS); ប្រព័ន្ធដោះស្រាយការរំលោភនិតីវិធីរដ្ឋបាលក្នុងការនេសាទ និងប្រព័ន្ធតាមដានប្រភពដើមជលផល៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅអេកូឡូស៊ី - តម្លៃបន្ថែមខ្ពស់

រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅអេកូឡូស៊ី - តម្លៃបន្ថែមខ្ពស់

លោកអគ្គលេខាបក្សបានតម្រូវឲ្យវិស័យកសិកម្មសម្របខ្លួនដោយម្ចាស់ការ ទៅ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long តំបន់បែក ខាងជើងភូមិភាគកណ្តាល តំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រ។

Top